កម្ពុជា ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធសម្ពាធទាប និង​ខ្យល់មូសុង​និរតី​ បណ្តាល​ឱ្យ​មានភ្លៀងធ្លាក់​ និងខ្យល់កន្រ្តាក់

  • 2023-08-22 03:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹក និងឧតុនិយម បាន​ឱ្យដឹងថា កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពីប្រព័ន្ធ​សម្ពាធទាប (ITCZ) និងខ្យល់មូសុង​និរតី​ក្នុងកម្រិត​ពីមធ្យម​ទៅបង្គួរ។

លក្ខណៈទាំងនេះ​នឹងធ្វើឱ្យ តំបន់​ទំនាបកណ្តាល តំបន់​ខ្ពង់រាប និងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់​លាយឡំ​ដោយផ្គរ​ រន្ទះ និង​ខ្យល់កន្ត្រាក់។ ជាមួយគ្នានេះ សីតុណ្ហភាព​អប្បបរមាមានពី ២៤-២៦អង្សារសេ (តំបន់ទំនាបកណ្តាល), ពី ២០-២៤អង្សារសេ (តំបន់ខ្ពង់រាប) និងពី ២៤-២៦អង្សារសេ (តំបន់មាត់សមុទ្រ)៕

អត្ថបទ៖ សំភី