Ramos ចែកផ្លូវគ្នា​ជាមួយ​ក្លឹប​យក្ស​បារាំង PSG

  • 2023-08-22 11:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​អេស្ប៉ាញ​កីឡាករ Sergio Ramos បាន​ចែកផ្លូវគ្នា​ជាមួយ​ក្លឹប​យក្ស​បារាំង Paris Saint-Germain ហើយ ក្រោយ​ពី​កុងត្រា​របស់​លោក​បាន​ផុត​កំណត់នៅ​ក្នុង​រដូវ​កាល​ឆ្នាំ២០២៣នេះ។

វីរបុរស​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ និង​អតីត​កីឡាករ Real Madrid រូប​នេះ​បាន​មក​លេង​នៅ PSG កាល​ពី​ឆ្នាំ២០២១ កន្លង​ទៅ ហើយ​ចុះ​កុងត្រា ២ឆ្នាំ។ ក្នុង​រយៈពេល ២ឆ្នាំ​នេះ Ramos លេង​បាន ៥៨ដង ហើយ​រក​បាន ៦គ្រាប់។

បន្ទាប់​ពី​អស់​កុងត្រា​ជាមួយ​ PSG កីឡាករ​រូប​នេះ​ក្លាយ​ជា​កីឡាករ​គ្មាន​ក្លឹប។ ទោះ​ជា​បែប​នេះ​ក្ដី មាន​ការ​ចុះ​ផ្សាយ​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា Ramos អាច​នឹង​ទៅ​លេង​នៅ​ក្លឹប Besiktas ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ទួរគី៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម