ម៉ាស៊ីនរបស់​ភីកអាប់ Chevrolet Colorado 2024 ត្រូវបានប្តូរឈ្មោះថ្មី

  • 2023-08-23 02:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តភីកអាប់​ Chevrolet Colorado 2024 បន្តរក្សា​រូបរាងដដែល​ដូចស៊េរីឆ្នាំមុនដែរ ប៉ុន្តែសម្រាប់ស៊េរីថ្មីនេះ គឺបាន​បោះបង់​ចោល​ជម្រើសម៉ាស៊ីនមួយ និងត្រូវបានផ្លាស់ប្តូរឈ្មោះម៉ាស៊ីនថ្មីទៀតផង។

គួររំលឹក​ថា Chevrolet Colorado 2023 មាន​ជម្រើស​ម៉ាស៊ីន៣ គឺ៖

១. ម៉ាស៊ីន Turbo ចំណុះ ២,៧លីត្រ ផលិតបាន​កម្លាំង ២៣៧សេះ និង​កម្លាំង​រមួល ៣៥២ញូតុនម៉ែត្រ។

២. ម៉ាស៊ីន Turbo Plus ចំណុះ ២,៧លីត្រ ផលិតបានកម្លាំង ៣១០សេះ និងកម្លាំងរមួល ៥៣០ញូតុនម៉ែត្រ។

៣. ម៉ាស៊ីន Turbo High ចំណុះ ២,៧លីត្រ ផលិតបានកម្លាំង ៣១០សេះ និងកម្លាំងរមួល ៥៨៣ញូតុនម៉ែត្រ។

យ៉ាងណាមិញ​សម្រាប់ភីកអាប់​ Colorado 2024 ថ្មីនេះវិញ គឺ​បានបោះបង់​ចោលម៉ាស៊ីន Turbo Plus ហើយ ដោយ​ទុកតែម៉ាស៊ីន Turbo និង Turbo High ប៉ុណ្ណោះ​ជាមួយកម្លាំងដដែល។ ជាងនេះទៀតសោត ម៉ាស៊ីន Turbo High ក៏ត្រូវបាន​ប្តូរឈ្មោះថ្មី​ដែរ ទៅជាម៉ាស៊ីន TurboMax វិញ​។

ការអាប់ដេតថ្មីមួយទៀត គឺ​រថយន្ត​ស៊េរី​ថ្មីនេះ នឹង​មានតែ​ជម្រើសបំពាក់​អេក្រង់​ថាច់ស្គ្រីន ទំហំ ១១អ៊ីញ​ប៉ុណ្ណោះសម្រាប់​គ្រប់​ option ទាំងអស់ ខុសពីស៊េរីមុន ដែលមាន​ជម្រើសពី ៨ ទៅ ១១អ៊ីញ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី