មើល​រោគ​សញ្ញា​ទាំង​នេះសិន ចាំសម្រេចចិត្តប្តូរវ៉ាល់ PCV!

  • 2023-08-23 09:18:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេល​ចុងក្រោយនេះ មានការលើកឡើង​ជាច្រើនថា បញ្ហារថយន្ត​បាត់​ប្រេងម៉ាស៊ីន គឺបណ្តាល​មកពីការខូចវ៉ាល់ PCV ដោយគេអះអាងថា នៅពេលផ្លាស់ប្តូរ​វ៉ាល់នេះចេញ​ វា​នឹង​ដោះស្រាយ​បញ្ហា​បាត់ប្រេងម៉ាស៊ីនបាន។ តើការលើកឡើងនេះ ត្រឹមត្រូវដែរឬទេ?

ជាទូទៅ បញ្ហា​រថយន្តបាត់ប្រេង​ម៉ាស៊ីន គឺមានមូលហេតុច្រើនណាស់ ហើយក្នុងនោះ​ ការខូច​វ៉ាល់ PCV ក៏ជាមូលហេតុមួយផងដែរ។ ប៉ុន្តែ​លោកអ្នក​ក៏​ត្រូវដឹងដែរថា ពេលវ៉ាល់ PCV ខូច គឺវា​នឹង​ចេញ​រោគសញ្ញា​ដូចខាងក្រោមនេះ៖

-ចេញ​សញ្ញា Check: ពេលវ៉ាល់ PCV ខូច វា​នឹងចេញ​សញ្ញា Check ក្នុងកុងទ័រ ប៉ុន្តែ​ត្រូវស្កេនមើលសិន ថាតើជាកូដអ្វី។ ជាទូទៅ វាមានលេខកូដ P0171 និង P0174។

-លេចប្រេង: ពេល​កំពុងបើកបរ សម្ពាធនៅក្នុង​បន្ទប់ដងរវៃ (Crankcase) អាច​កើនឡើង​ដល់កម្រិត​ខ្ពស់។ ក្នុងស្ថានភាព​នេះ ប្រសិនបើវ៉ាល់ PCV ខូច នោះ​វាមិន​អាច​ជួយទប់សម្ពាធបានឡើយ ដែល​បណ្តាល​ឱ្យសម្ពាធខាងក្នុងកាន់តែខ្ពស់​ឈានដល់ការលេច​ប្រេង​ចេញ តាមក្បាលគុយឡាស់ និងរ៉ង។ ជាមួយគ្នានោះ ប្រេង​ក៏​អាច​ហូរចេញ​ក្រៅ​តាមប្រព័ន្ធបញ្ចេញ​ផ្សែងផងដែរ។ ដូច្នេះ​បើអ្នក​កត់សម្គាល់ឃើញមានប្រេង​ចេញពីបំពង់សឺមុំាង នោះគឺ​ត្រូវគិតមុនគេ​ពីបញ្ហាវ៉ាល់ PCV នេះឯង។

-ការដុតរវាង​សាំង និងល្បាយ​ខ្យល់មិនត្រឹមត្រូវ ដោយសារ​មានខ្យល់ចូលច្រើនពេក ធ្វើឱ្យមានចំហេះមិនសព្វ ព្រោះ​តែ​វ៉ាល់ PCV ខូច​មិនដំណើរការ​ក្នុងការ​គ្រប់គ្រង​បរិមាណខ្យល់ ព្រមទាំង​​ធ្វើឱ្យ​រថយន្តឆេះ​ការ៉ង់ទីញាក់ៗ ឬជាន់​ស្ទុះកន្រ្តាក់ៗ​ផងដែរ។

-ស៊ីសាំងច្រើន​ជាងមុន ព្រោះ​នៅពេល​ដែលមានខ្យល់ចូលច្រើន វាក៏ត្រូវការបឺត​សាំង​កាន់តែច្រើនជាងមុន ចូលទៅដុតបញ្ឆេះ​ជាមួយល្បាយខ្យល់នោះ។

-ចេញផ្សែង៖ នៅពេលវ៉ាល់ PCV មិនដំណើរការ គឺប្រេង​នឹង​អាចចូលដល់​បន្ទប់ចំហេះ ដែល​ធ្វើឱ្យ​ប្រេង​ត្រូវបានដុត​ជាមួយគ្នានៅក្នុងបន្ទប់ចំហេះនេះតែម្តង ដែលបណ្តាល​ឱ្យមានការចេញផ្សែងស ឬខ្មៅ តាមបំពង់​ស៊ឺមាំង៕

ប្រភព៖ Mechanical Special

អត្ថបទ៖ សំភី

អត្ថបទថ្មី