ដើម្បី​ប្រែក្លាយ​កម្ពុជា​ជា​គោលដៅទេសចរណ៍​កំពូល១​ក្នុង​តំបន់ ក្រសួងទេសចរណ៍ ឈាន​ប្រើ​បច្ចេកវិទ្យាចំនួន ១៥

  • 2023-08-23 09:50:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ផែន​ការ​ស្តារ និង​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​ទៅ​ជា​គោលដៅ​ទេសចរណ៍​កំពូល​មួយ​ក្នុង​តំបន់ ក្រសួង​ទេសចរណ៍ បាន​ដាក់​ចេញ​នូវ​ផែនការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ចំនួន ១៥ អនុវត្តផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ ដល់ឆ្នាំ២០៣០។

ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ត្រូវបានអភវិឌ្ឍជាមួយនឹងចក្ខុវិស័យ “ក្លាយជាគោលដៅទេសចរណ៍កំពូលមួយក្នុងតំបន់ តាមរយៈការចាប់យក និងការធ្វើបរិវត្តកម្មបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ននៅឆ្នាំ២០៣០” ដោយត្រូវបានកំណត់គោលបំណងចំនួន៤ រួមមាន៖

(១) បង្កើនអក្ខរកម្ម និងបំណិនបច្ចេកវិទ្យាលដល់ប្រតិបត្តិករអាជីវកម្ម និងអ្នកប្រើប្រាស់ (២) ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយគាំទ្រ (៣) ធ្វើឲ្យប្រសើរសន្តិសុខសាយប័រ និង (៤) ជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការអាជីវកម្មទេសចរណ៍។

តាមរយៈផែនទីបង្ហាញផ្លូវនេះ បច្ចេកវិទ្យាគន្លឹះចំនួន ១៥ ត្រូវបានកំណត់ដល់ការអភិវឌ្ឍន៍ផលិតផល និងសេវាកម្ម ដែលរួមមាន៖ ថ្នាលលក់តាមអនឡាញ (OBP) បច្ចេកវិទ្យាចាប់រូបភាព (Imaginary Technology) អ៊ីនធឺណិត (Internet) អ៊ីនធឺណិតនៃវត្ថុ (IoT) បច្ចេកវិទ្យាក្លោដ (Cloud Computing) បច្ចេកវិទ្យាស្លាកសញ្ញាឆ្លាតវៃ (Smart Label Tech) បច្ចេកវិទ្យាបញ្ចូលរូបនិម្មិតទៅក្នុងពិភពពិត/បច្ចេកវិទ្យារូបភាពប្រត្យក្សនិម្មិត (AR/VR) បច្ចេកវិទ្យាកំណត់ទិសដៅ (Navigation Technology) ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) បញ្ញាសម្បនិម្មិត (AI) ទិន្នន័យធំ (Big Data) បច្ចេកវិទ្យាអេកក្រង់ថាច់ស្គ្រីន (Touch Screen Technology) ប្រព័ន្ធបណ្តាញសង្គម (Social Media) កម្មវិធីលើគេហទំព័រ/កម្មវិធីលើទូរស័ព្ទដៃ (Web/Mobile Apps) និងឧបករណ៍ចល័ត (Portable Devices)។

បច្ចេកវិទ្យាគន្លឹះទាំងនេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ផលិតផល និងសេវាកម្មយុទ្ធសាស្ត្រទាំងក្នុងរយៈពេលខ្លី មធ្យម និងវែងសម្របា់ការគាំទ្រ និងការជួយឱ្យសម្រេចបាននូវគោលបំណង និងចក្ខុវិស័យខាងលើ៕(ប្រភព៖ក្រសួងទេសចរណ៍)

អត្ថបទ៖ ទារិកា

អត្ថបទថ្មី