ផ្លូវការ​! Stegen ត​កុងត្រា​ថ្មី​រយៈពេល​វែង​ជា​មួយ​ Barca

  • 2023-08-25 13:07:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​ Marc André ter Stegen បាន​តកុងត្រា​ថ្មី​ជា​ផ្លូវ​ការ​ជា​មួយ​ក្លឹប​ Barcelona នៅ​ក្នុង​ថ្ងៃ​នេះ​រហូត​ដល់​ឆ្នាំ​២០២៨។ បើ​យោង​តាមការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

តាម​ពិត​ការ​ចរចា​រវាង​ Stegen និង​ Barca លើ​បញ្ហា​ត​កុងត្រា​នេះ​មាន​លក្ខណៈ​វិជ្ជមាន​តាំង​ពី​ដើម​មក​ដោយ​អ្វី​ៗ​គឺ​ចាំ​តែ​ការ​ប្រកាស​ជា​ផ្លូវការ​ប៉ុណ្ណោះ​។

ការ​បន្ត​កុងត្រា​ថ្មី​នេះ​ក៏​ជួយ​ដល់​ការ​រៀបចំ​បញ្ជី​ហិរញ្ញវត្ថុ​ចំណូល​ចំណាយ​របស់​ Barca កាន់​តែ​ល្អ​ប្រសើរ​ផង​ដែរ​ក្នុង​ការ​រៀប​ចំ​ប្រាក់​ពលកម្ម​ដល់​កីឡាករ​។

Stegen បាន​លេង​ឲ្យ​ Barca តាំង​ពី​ឆ្នាំ​២០១៤មក​ ដោយ​ចូល​ជួយ​ក្នុង​ប្រកួត​រហូត​ដល់​ ៣៧៩ប្រកួត​៕

ប្រភព៖ FC Barcelona   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី