ឯកឧត្តម​បណ្ឌិត ស្នើ​ភាគី​កូរ៉េ ជំរុញការ​វិនិយោគមក​កម្ពុជា ដោយ​ផ្ដោត​លើ​កសិកម្ម

  • 2023-08-29 03:09:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុឡោម​តាម​គោល​នយោបាយ២ ក្នុង​ចំណោម ៦ចំណុច​របស់​រាជរដ្ឋាភិបាល​នីតិកាលទី៧ ដើម្បី​ដឹកនាំ​ជាតិ​ឆ្ពោះ​ទៅ​រក​ការ​ការ​អភិវឌ្ឍន៍ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើ​សមភាគី​កូរ៉េ​ជំរុញ​ការ​វិនិយោគិន​កូរ៉េ​មក​កម្ពុជា ក្នុង​នោះ​គួរ​ផ្ដោត​លើ​វិស័យ​កសិកម្ម។

ឯកឧត្តម​បណ្ឌិត លើក​ឡើង​ដូច្នេះ នៅ​ក្នុង​ឱកាស​ទទួល​ជួប​សម្ដែង​ការ​គួរ​សម ពី​សមភាគី​កូរ៉េ​ដឹកនាំ​ដោយ​ ឯកឧត្តម ឆុង វ៉ងគឺន (Chung Heang-Keun) រដ្ឋមន្ត្រីក្រសួង កសិកម្ម ស្បៀង និងកិច្ចការ​ជនបទ​ម្សិលមិញ​មិញ​នេះ ក្នុង​គោល​បំណង​បង្ហាញអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត និងអបអរសាទរដល់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបាន ជ្រើសតាំងជានាយករដ្ឋមន្ត្រី។

សមភាគី​កូរ៉េ បានគូសបញ្ជាក់អំពីភាពជាដៃគូដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ទាំងក្នុង ន័យកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវ បានផ្សារភ្ជាប់ឡើងវិញចាប់ពីចុងទសវត្សរ៍៩០។ ឯកឧត្តមក៏បានកត់សម្គាល់ផងដែរអំពីសក្តានុពលដ៏ធំធេងរបស់ កម្ពុជា ដូចជាកត្តាធនធានធម្មជាតិ កត្តាប្រជាសាស្ត្រ និងជាពិសេស ការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ដែលនឹងធ្វើឱ្យវិស័យកសិកម្ម ក៏ដូចជាវិស័យសំខាន់ៗដទៃទៀត មានវឌ្ឍនភាពល្អប្រសើរ នាពេលអនាគត ខាងមុខ។

ក្នុង​ឱកាស​នោះ ជា​ការ​ឆ្លើយ​តប ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណចំពោះភាគីកូរ៉េ ដែល តែងផ្ដល់ការគាំទ្រ និងយកអាសារដល់ពលករកម្ពុជានៅកូរ៉េ តាមរយៈមណ្ឌលគាំពារការងារដែលផ្តល់សេវាគាំពារ ដល់កម្មករគ្រប់ប្រទេស ដោយរាប់ទាំងពលករកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត ក៏បានបង្ហាញផង ដែរអំពីជំហរគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន។

ជាមួយ​គ្នា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានស្នើភាគីកូរ៉េជំរុញការវិនិយោគមកកម្ពុជា ជាពិសេសនៅក្នុងវិស័យ កសិកម្មសម្រាប់បម្រើឱ្យការនាំចេញ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពលើការបន្តពង្រឹង និងពង្រីកបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយឯកឧត្ដម ឆុង វ៉ាងគឺ មានជំនឿយ៉ាង មុតមាំថា ក្រោមការដឹកនាំជាប្រវត្តិសាស្ត្ររបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត កម្ពុជានឹងកាន់តែរីកចម្រើនលើ គ្រប់វិស័យ ។

ក្នុង​អាណត្តិ​ដឹកនាំ​របស់​ខ្លួន ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត បាន​ដាក់​ចេញ​នៅ​គោលនយោបាយ​ចំនួន ៦ចំណុច​ដើម្បី​ដឹកនាំ​ជាតិ​ឆ្ពោះ​ទៅ​រក​ការ​ការ​អភិវឌ្ឍន៍ និង​ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​អាណត្តិចាស់​របស់​សម្ដេចតេជោ ហ៊ុន សែន ដើម្បី​សម្រេច​ឲ្យ​បាន​មហិច្ឆតា​ប្រែ​ក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ ក្នុង​នោះ​មាន​២ចំណុច គឺ​ចំណុច​ទី៥ និង​ទី៦ គឺ​និយាយ​អំពី​លើក​កម្ពស់​វិស័យ​កសិកម្ម​ក្នុង​ស្រុក មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖ ។

១.ការ​ដាក់​ចេញ​នូវយន្តការ​សម្របសម្រួល និង​កម្មវិធី​ហិរញ្ញប្បទាន​សំដៅ​លើកស្ទួយ​ផលិតកម្ម រកទីផ្សារ និង​រក្សា​លំនឹងថ្លៃកសិផល​សំខាន់​ៗ​ក្នុង​កម្រិត​សមរម្យ។

២.ការ​ដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម គ្រប់ឃុំសង្កាត់...ដែល​មាន​សកម្មភាព​កសិកម្ម​នៅ​ទូទាំង​ប្រទេស និង​ការ​រៀប​ចំ​ឲ្យ​មាន​សមាគម​កសិករ​នៅ​តាម​ជនបទ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី