លោក Pitor ៖ បោះបង់គំនិតចង់រស់នៅបរទេស ក្រោយឃើញស្មារតីជាតិនិយមរបស់ជនជាតិជប៉ុន

  • 2023-08-30 03:18:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ថន តុលា ជា vlogger (អ្នកបង្កើតវីដេអូសម្រាប់ បណ្តាញសង្គម) ដែល ត្រូវ បាន អ្នកប្រើ ប្រាស់ បណ្តាញ សង្គម ស្គាល់ លោក តាមរយៈ រហ័ស នាម ថា Pitor បាន បង្ហាញ អាថ៌កំបាំង ក្នុង កំណត់ហេតុ ជីវិត ផ្ទាល់ខ្លួន ថា លោក ធ្លាប់ មាន ក្តី ស្រមៃ ចង់ ជិះ យន្តហោះ យ៉ាងហោចណាស់ ត្រឹម ម្តង ក្នុង ជីវិត ។ ក្រឡេកមក មើល បច្ចុប្បន្ន លោក Pitor បានសម្រេច នូវ អ្វី ដែល ខ្លួន មិនធ្លាប់ រំពឹង ទុក ។

យុវជន រូប នេះ មិន ត្រឹមតែ ជិះ យន្តហោះ បាន ម្តង តាម ក្តី សុ បិន្តឡើយ ពោល ជីវិត ជា vlogger លោក អាច ធ្វើដំណើរ ដោយ យន្តហោះ ទៅកាន់ ប្រទេស នានា មិន តិច ជាង៥០ប្រទេស ឡើយ ហើយ ថែមទាំង អាច ក្លាយជា បុគ្គល តំណាង ឲ្យ ស្ថាប័ន ហោះហើរ ដូចជា Emirates Asia Airlines Singapore Airlines Philippines Airlines ជាដើម ទៀតផង។

លោក Pitor បាន ប្រាប់ថា ៖ «ដំបូងឡើយ អ៊ុំ ខ្ញុំ គាត់ ផ្តល់ ឱកាស ឲ្យ ខ្ញុំ ទៅ ជប៉ុន ដើម្បី ស្វែងយល់ ពី ជីវិត របស់ ជនជាតិ នោះ ។ មួយ ថ្ងៃ ៗខ្ញុំ ចាប់ផ្តើម ធ្វើដំណើរ តាម រថភ្លើង ទៅ ឆ្ងាយ ៗពី ក្រុង ក្នុង ប្រទេស ជប៉ុន ក្នុង ន័យ ផ្សងព្រេង ឲ្យ ច្រើន ។ ខ្ញុំ រៀន ពីរ បៀ បរស់ នៅ របរ ប្រចាំថ្ងៃ របស់ ប្រជាជន ជប៉ុន រយៈពេល៦ខែ កាលនោះ ។ ពី ដំបូង ឡើយ ត្រេកអរ ពេល បាន ទៅបរទេស ព្រោះ ពិតជា ចង់ រស់នៅ ស្រុក គេ ណាស់។»

លោក Pitor បាន ធ្វើការ ក្រៅ ម៉ោង នា ចុង សប្តាហ៍ នៅ ជប៉ុន ដោយ ទទួល បាន ចំណូល ប្រហែល២៥០ដុល្លារ ក្នុង មួយថ្ងៃ ។ បន្តិច ម្តង ៗ លោក Pitor បានឃើញ ពី ភាព សកម្ម របស់ ជនជាតិ ជប៉ុន ដែល ពួកគេ ធ្វើ ដើម្បី ប្រជាជន ខ្លួន និង ដើម្បី ជាតិ ហើយ ទង្វើ ទាំងនេះ ក៏ ចាប់ផ្តើម ផ្លាស់ ប្តូរ ការ គិត។ ពេលនោះ លោក Pitor ក៏ ចាប់ផ្តើម ពិចារណា ថា ៖ «គេ ស្រលាញ់ ជាតិ គេ ណាស់ តែ ហេតុ អី ខ្ញុំ ខំធ្វើការ ដើម្បី បម្រើ ជាតិសាសន៍ គេ ទៅវិញ ? ខ្ញុំ ក៏ ចាប់ផ្តើម មានស្មារតី ជាតិនិយម មិន ចង់ រស់នៅ ស្រុក គេ ទៀត ទេ ហើយ ចង់ ផ្លាស់ ប្តូរជីវិត ប្រជាជន ខ្មែរ។ និយាយរួម បើ មិនបាន ឃើញ ពី ទិដ្ឋភាព នោះ ទេ ខ្ញុំ ប្រហែល នៅតែ ចង់ទៅ រស់នៅ ក្នុង ប្រទេស គេ ច្រើនជាង ប្រទេស ខ្លួន មិនខាន ។»

ការសង្កេត ឃើញ និង បទ ពិសោធ ជីវិត ដែល ឆ្លងកាត់ កន្លងមក បាន បង្រៀន ឲ្យ លោក Pitor ចេះ បង្កើត ទំនាក់ទំនង ជាមួយ មនុស្ស ច្រើន ស្រទាប់វណ្ណៈ អាច ប្រាស្រ័យ ទាក់ទង ក្នុង មុខ ជំនួញ មិនថា ធំ រឺ តូច ។ ដើម្បី ជោគជ័យ ក្នុង អាជីព លោក Pitor ក៏ និយម អាន សៀវភៅ ក្នុង ន័យ ស្វែងយល់ អំពី ឥរិយាបទ របស់ ខ្លួន ឲ្យ កាន់តែ ប្រសើរ ឡើង ។ ធ្វើបែប នេះ លោក ថា ដើម្បី រៀន ពី គន្លឹះ មានប្រយោជន៍ ក្នុង ការ ភ្ជាប់ ទំនាក់ទំនង។

ក្រោយ ត្រលប់ មក ប្រទេសកំណើត លោក Pitor រំពឹង ថា នឹង បង្ហាញខ្លួន ក្នុង សកម្មភាព សង្គម ឲ្យ បាន ច្រើន តាម ដែល អាច ធ្វើ បាន។ បច្ចុប្បន្ន តុលា កំពុង រស់នៅ ក្នុង ក្រុងភ្នំពេញ ដើម្បី ពង្រឹង មុខ ជំនួញ របស់ ខ្លួន ក្នុង គោលដៅ ជួយ លើកស្ទួយ មុខមាត់ ប្រទេស ក្នុង វិស័យ ទេសចរណ៍ ក៏ដូចជា ផ្តល់ ជំនួយ ដល់ អ្នកខ្វះខាត ជួយ កុមារ កំព្រា និង ចាស់ជរា នៅ កម្ពុជា។»

អត្ថបទថ្មី