Xavi អាច​នឹង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Barca

  • 2023-09-06 12:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Xavi អាច​នឹង​បន្ត​កុងត្រា​ថ្មី​ក្នុង​នាម​ជា​គ្រូបង្គោល​របស់​ក្លឹប​ Barcelona។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fotmob នៅ​ក្នុង​ថ្ងៃ​នេះ​។

Xavi ជា​អតីត​កីឡាករ​របស់​ Barca ហើយ​ក៏​បាន​ធ្វើ​ជា​គ្រូបង្គោល​ដ៏​ឆ្នើម​សម្រាប់​ Barca ផង​ដែរ​ចាប់​តាំង​ពី​ឆ្នាំ​២០២១​មក​។

ត្រឹម​រយៈពេល​២ឆ្នាំ​ Xavi បាន​ដឹកនាំ​ Barca ឲ្យ​មក​ល្អ​ប្រសើរ​វិញ​ដោយ​ធ្លាប់​ឈ្នះ​ពាន​ La Liga និង​ Spanish Super Cup នៅ​រដូវកាល​កន្លង​ទៅ​នេះ​។

ព្រោះ​តែ​សមត្ថភាព​ល្អ​បែប​នេះ​ហើយ​ លោក​ Joan Laporta ពេញ​ចិត្ត​ចង់​ឲ្យ​ Xavi បន្ត​កុងត្រា​ថ្មី​រយៈពេល​៣ឆ្នាំ​ ហើយ​ Xavi ផ្ទាល់​ក៏​ពេញ​ចិត្ត​ចង់​បន្ត​ផង​ដែរ​៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម