AIA Pink Run កម្មវិធីរត់ប្រណាំងលើកកម្ពស់ស្ត្រីថ្មីមួយទៀតក្នុងវិស័យកីឡានៅកម្ពុជា
- 2023-09-08 05:33:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AIA Pink Run កម្មវិធីរត់ប្រណាំងលើកកម្ពស់ស្ត្រីថ្មីមួយទៀតក្នុងវិស័យកីឡានៅកម្ពុជា
ចន្លោះមិនឃើញ
កម្មវិធីរត់ប្រណាំង AIA Pink Run ជាព្រឹត្តិការណ៍កីឡាថ្មីមួយទៀតដែលប្រារព្ធឡើងដើម្បីលើកកម្ពស់ស្ត្រីនៅកម្ពុជា និងផ្ដល់ឱកាសពិនិត្យជំងឺមហារីកសុដន់ជូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានលើកឡើងថា កម្មវិធីរត់ប្រណាំង AIA Pink Run គឺសហការរវាង AIA ជាមួយគណៈកម្មាធិការជាតិអូឡាំពិកក្នុងគោលបំណងជំរុញលើកទឹកចិត្តក៏ដូចជាលើកស្ទួយស្ត្រីឲ្យផុលផុសបន្ថែមទៀតក្នុងវិស័យកីឡានៅកម្ពុជា។ ព្រោះស្ត្រីមានភាពទន់ជ្រាយ និងមានការលំបាកច្រើនពិសេសលើវិស័យមួយនេះតែម្ដង ដូច្នេះនេះជាចលនាថ្មីមួយទៀតដើម្បីរួមចំណែកពង្រីកផ្សព្វផ្សាយ។
ក្នុងឱកាសអំឡុងពេលចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះខាង AIA ក៏មានជាកម្មវិធីជួយពិនិត្យរកជំងឺមហារីកសុដន់ជូនដល់មហាជនដោយមិនគិតកម្រៃអ្វីនោះទេ។ ក្រុមហ៊ុនក៏មានគម្រោងពង្រីកការជួយពិនិត្យជំងឺនេះនៅខេត្តមួយចំនួនទៀតផងដែរ។ ចំពោះព្រឹត្តិការណ៍រត់ប្រណាំងនេះផងដែរក៏នឹងរៀបចំជាបន្តបន្ទាប់នៅឆ្នាំក្រោយៗទៀតដើម្បីមហាជនបានចូលរួមជាថ្មីទៀត។។
បញ្ជាក់ដែរថា កម្មវិធីរត់ប្រណាំង AIA Pink Run នឹងធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ទីតាំងមុខវត្តបទុមវតី រាជធានីភ្នំពេញ។ វិញ្ញាសាប្រកួតរួមមាន គឺទី១ វិញ្ញាសា ១០ Km ទី២ វិញ្ញាសា ៥ Km និងទី៣ វិញ្ញាសា ២.៥ Km។ ប្រសិនបើមហាជនចង់ចុះឈ្មោះអាចទំនាក់ទំនងលេខ 015 213 525/ 069 213 525 ឬទំនាក់ទំនងតាមហ្វេសបុក Cambodia Events Organizer៕