ក្រសួង​ទទួល​ឧបករណ៍បំភ្លឺ​ផ្លូវ​ សម្រាប់ដាក់នៅ​កន្លែង​ដែល​ងាយគ្រោះថ្នាក់

  • ពុធ, 20 កញ្ញា 2023 03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និងដឹកជញ្ជូន ​បាន​ទទួល​ឧបករណ៍​បំភ្លឺផ្លូវ Pikalotto និង​ឧបករណ៍​សម្រាប់​ខួងដំឡើង​ ពីក្រុមហ៊ុន Fuji Construction Works Co., Ltd កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០២៣។

ឧបករណ៍បំភ្លឺផ្លូវ Pikalotto នេះគឺ​សម្រាប់​បំពាក់​ទៅលើ​ទ្រូងផ្លូវថ្នល់​ឬស្ពាន ត្រង់កន្លែង​ដែល​ងាយបង្ក​គ្រោះថ្នាក់ ដូចជា កន្លែង​ផ្លូវកោងជាដើម ដើម្បីដាស់ស្មារតីអ្នកបើកបរនៅពេលយប់ ឱ្យមើលឃើញពីស្ថានភាពផ្លូវបានច្បាស់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់។

ឧបករណ៍បំភ្លឺផ្លូវដែលទទួលបានពីក្រុមហ៊ុនមានចំនួន ៣ ១០០គ្រាប់ ដែល ២ ៦៦៩គ្រាប់ ត្រូវបានដំឡើងរួចរាល់ក្នុង ៧៥ទីតាំង តាមបណ្តោយផ្លូវជាតិលេខ២, ៥, ៦ និងលេខ៦១។ ដោយឡែកឧបករណ៍ដែលនៅសល់ និងឧបករណ៍ខួងដំឡើង២គ្រឿង បានយកមកប្រគល់ជូនក្រសួង ដើម្បីទុកប្រើប្រាស់ក្នុងពេលបន្ទាប់៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទពេញនិយម