រួសរាន់ចុះឈ្មោះអ្នកចង់ចូលរួមរត់សប្បុរសធម៌ AIA Pink Run ថ្ងៃទី២២ ខែតុលា ២០២៣ នៅភ្នំពេញ
- 2023-09-20 07:00:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រួសរាន់ចុះឈ្មោះអ្នកចង់ចូលរួមរត់សប្បុរសធម៌ AIA Pink Run ថ្ងៃទី២២ ខែតុលា ២០២៣ នៅភ្នំពេញ
ចន្លោះមិនឃើញ
អ្នកដែលស្រឡាញ់ការរត់ និងមានបំណងចង់ចូលរួមរត់ដើម្បីសប្បុរសធម៌ជួយមន្ទីរពេទ្យ អង្គការ សាលារៀន សូមរួសរាន់ឡើង AIA Pink Run បន្តចុះឈ្មោះនៅឡើយទេស្របពេលថ្ងៃប្រកួតទី២២ ខែតុលា ២០២៣ ក៏កាន់តែកៀកផងដែរ។
AIA Pink Run ជាព្រឹត្តិការណ៍រត់ប្រណាំងដើម្បីអបអរសមិទ្ធផល និងភាពជោគជ័យ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា។ បន្ថែមពីនេះក៏ជាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ផងដែរ។ AIA ក៏ជួយពិនិត្យជូនមហាជនចូលរួមដោយឥតគិតថ្លៃលើជំងឺមហារីកសុដន់ទៀតផង។
ថវិកាដែលបានមកពីការចុះឈ្មោះរបស់មហាជននឹងយកទៅជួយលើកិច្ចការមនុស្សធម៌ដូចជាយកទៅជូនមន្ទីរពេទ្យ អង្គការ និងសាលាដែលខ្វះខាតតាមបណ្ដាខេត្ត និងជួយឧបត្ថម្ភលើចលនាកីឡាផ្សេងៗនៅប្រទេសកម្ពុជាជាដើម។
វិញ្ញាសារួមមាន ១០Km ៥Km និង ២,៥Km។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅមុខវត្តបទុមវតី រាជធានីភ្នំពេញនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។ អ្នកចង់ចុះឈ្មោះអាចទាក់ទងតាមលេខ 015 213 525 / 069 213 525 ឬតាមអ៉ីម៉ែល reg@cambodia-events.org | info@cambodia-events.org៕