គ្រូ PSG យល់​ថា Mbappe ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក

  • 2023-09-20 10:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប​ Paris Saint-Germain លោក Luis Enrique ចាត់​ទុក​ថា ខ្សែ​ប្រយុទ្ធ​បារាំង Kylian Mbappe ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក។ លោក​លើក​ឡើង​បែបនេះ​ ក្រោយ​ពេល​ដែល PSG យក​ឈ្នះ Dortmund ក្នុង​លទ្ធផល ២-០ នៅ​ក្នុង​ប្រកួត​វគ្គ​ចែក​ពូល​នៃ​ព្រឹត្តិការណ៍ UEFA Champions League។

លោក​បាន​លើកឡើង​ថា៖ «សម្រាប់​ខ្ញុំ Kylian ជា​កីឡាករ​ល្អ​ជាង​គេ​លើលោក»។

«ក្រៅ​ពី​តិចនិក​បច្ចេកទេស​របស់​គេ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ គុណភាព​ជា​មនុស្ស​របស់​គេ​តែ​ម្ដង​។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ ពេល​ឃើញ​គេ​នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់។ គេ​ជា​មេដឹកនាំ​ម្នាក់ ហើយ​តែងតែ​មាន​ស្នាម​ញញឹម​ជា​និច្ច»។ នេះ​ជា​ការ​បន្ថែម​របស់​លោក។

Mbappe ស៊ុត​ចូល​មួយ​គ្រាប់​ តាម​រយៈ​គ្រាប់​បាល់​ពិន័យ ១១ម៉ែត្រ នៅ​ក្នុង​ប្រកួត​ប៉ះ​ Dortmund នៅ​ក្នុង​រដ្ឋធានី​ប៉ារីស។

កីឡាករ​រូប​នេះ​ ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ចុះ​ផ្សាយ​ថា មាន​បញ្ហា​ជាមួយ​ក្លឹប PSG ដោយសារ​តែ​គេ​មាន​បំណង​ចាកចេញ​ទៅ​រក​ទ្រនំ​ថ្មី៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី