ខ្សែការពារ​វ័យ​១៩ឆ្នាំ​រូប​នេះ​ ត​កុងត្រា​ថ្មី​ជា​មួយ​ Barca ជា​មួយ​តម្លៃ​ផ្ដាច់​កុងត្រា​ ១ពាន់​លាន​អ៊ឺរ៉ូ​

  • 2023-09-20 12:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Alejandro Balde បាន​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Barcelona រហូត​ទៅ​ដល់​ឆ្នាំ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ២០២៨​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ជា​ផ្លូវការ​របស់​ក្លឹប​ក្នុង​ថ្ងៃ​នេះ​។

Barca បាន​ដាក់​តម្លៃ​ផ្ដាច់កុងត្រា​ (Release Clause) កីឡាករ​វ័យ​១៩ឆ្នាំ​រូប​នេះ​ រហូត​ទៅ​ដល់​ ១ពាន់​លាន​អ៊ឺរ៉ូ​ឯណោះ​។

Blade ជា​កីឡាករ​ដែល​បណ្ដុះបណ្ដាល​ដោយ​ Barca ដោយ​កីឡាករ​នេះ​បាន​ផ្លាស់​មក​លេង​ឲ្យ​ក្រុម​ឈុត​ធំ​ Barca តាំង​ពីឆ្នាំ​២០២១មក​ ដោយ​ចូល​រួម​បាន​ ៨៥ប្រកួត​ និង​ស៊ុត​ចូល​១គ្រាប់​។ តាម​ពិត​កីឡាករ​នេះ​នឹង​ដាច់​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៤ តែ​ដោយ​សារ​តែ​ការ​ខិតខំ​ និង​សមត្ថភាព​ Barca ក៏​បន្ត​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៨៕

ប្រភព៖ FC Barcelona   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី