ក្រុមហ៊ុន Express Food Group (EFG) កម្ពុជា បានធ្វើការបរិច្ចាគដល់ SOS Children’s Villages Cambodia

  • ច័ន្ទ, 25 កញ្ញា 2023 07:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុន Express Food Group (EFG) កម្ពុជា, ដឹ ភីហ្សា ខមផេនី កម្ពុជា និង ក្រុមហ៊ុនភេសជ្ជៈកម្ពុជា បានធ្វើការបរិច្ចាគអាហារ និងសម្ភារៈសិក្សាដល់ អេសអូអេស ភូមិកុមារ។

ព្រឹត្តិការណ៍នេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ EFG, RMA និង Palms Food អន្តរជាតិ មកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងសិង្ហបុរី។ អេសអូអេស ភូមិកុមារកម្ពុជា គឺជាអង្គការមិនរកប្រាក់ចំណេញដែលផ្តល់ការថែទាំ និងជួយដល់កុមារកំព្រា និងកុមារដែលងាយរងគ្រោះផ្សេងទៀត។ EFG មានការប្តេជ្ញាចិត្ត ចំពោះទំនួលខុសត្រូវសង្គម និងមានមោទនភាពយ៉ាងខ្លាំងដែលបានចូលរួមជួយគាំទ្រការងាររបស់ អេសអូអេស ភូមិកុមារកម្ពុជា។

លោក Martin Darby នាយកគ្រប់គ្រងក្រុមហ៊ុន EFG មានប្រសាសន៍ថា “ពួកយើងសប្បាយរីករាយយ៉ាងខ្លាំង ដែលបានចាប់ដៃគូជាមួយ អេសអូអេស ភូមិកុមារកម្ពុជា ក្នុងការគាំទ្រការងារសំខាន់ៗរបស់ពួកគេ។ "សម្រាប់ EFG, ពួកយើងជឿជាក់ថាកុមារគ្រប់រូបសាកសមនឹងទទួលបានឱកាសដើម្បីឈានដល់សក្តានុពលពេញលេញរបស់ពួកគេ ហើយយើងនិងប្តេជ្ញាថានឹងជួយកុមារនៅក្នុងសហគមន៍របស់យើងឱ្យមានអនាគតត្រចះត្រចង់"។

លោកស្រី Jamie Repdos ប្រធានផ្នែកទីផ្សារនៃ EFG Group បានប្តេជ្ញាថា EFG កម្ពុជា នឺងបន្តភាពជាដៃគូរ និងផ្តល់ជំនួយឧបត្ថម្ភដល់អេសអូអេស ភូមិកុមារកម្ពុជា ជាមួយនឹងសកម្មភាពបន្ថែមផ្សេងទៀតដើម្បីគាំទ្រដល់កម្មវិធីសប្បុរសធម៌ដែរនឹងត្រូវបានរៀបចំឡើងក្នុងរយៈពេល ១២ ខែខាងមុខនេះ។

អំពី EFG (Express Food Group)

មានការិយាល័យ កណ្តាលនៅទីក្រុងបាងកក ប្រទេសថៃ, ក្រុមហ៊ុន Express Food Group (EFG) មានបុគ្គលិកជាង ២ ០០០ នាក់ និងមានវត្តមានប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៣ គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។

EFG គឺជាដៃគូនៃជម្រើសអាហារ និងភេសជ្ជៈឈានមុខគេនៅអាស៊ីអាគ្នេយ៍ រួមមាន Minor Food International, Thai Food Passion Group និង Kamu Kamu។ រួមជាមួយនិងម៉ាកយីហោដែលមកពីអាមេរិកខាងជើង រួមមាន International Dairy Queen, Krispy Kreme, និង Texas (Church's) Chicken។ EFG ក៏ជាសិទ្ធិផ្តាច់មុខសម្រាប់ម៉ាកយីហោឡាវ និងអូស្ត្រាលី រួមមាន The Coffee Club and Boost Juice។

នៅខែធ្នូ ឆ្នាំ ២០២០ EFG បានបើកដំណើរការអាជីវកម្មពាណិជ្ជកម្មអេឡិចត្រូនិកផ្ទាល់ខ្លួនដែរមានឈ្មោះថា Hungry ដែលមានការគាំទ្រដោយម៉ាកនិម្មិត - Eat Together (អាហារចិន) Bay Phum (ម្ហូបខ្មែរ) និង So Bento (ម្ហូបបែបអាស៊ី) ដែលមានការរៀបចំទាំងអស់នៅក្នុងផ្ទះបាយកណ្តាល Hungry ដោយមានអតិថិជនជាង ៣០០,០០០ នាក់ ហើយនៅចុងខែកញ្ញា ឆ្នាំ ២០២៣ នឹងមានការធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធីនេះ ដើម្បីរួមបញ្ចូលចំណុចទំនាក់ទំនងអតិថិជនថ្មី និងកម្មវិធីជំនួយដល់អ្នកដឹកជញ្ចូន ដែលអនុញ្ញាតឱ្យមានការតាមដានពេលវេលាពិតប្រាកដ និងធានារយៈពេលដឹកជញ្ជូន។

ជាលើកដំបូងក្នុងឆ្នាំ ២០២១ ហើយសម្រាប់ឆ្នាំទីពីរដែលកំពុងដំណើរការនៅឆ្នាំ ២០២២ EFG កម្ពុជា បានទទួលពានរង្វាន់ជាក្រុមហ៊ុនល្អបំផុតសម្រាប់ធ្វើការនៅអាស៊ី ដោយទស្សនាវដ្តី HR ។

EFG គឺមានការគ្រប់គ្រងដោយ RMA Group ជាមួយនឹងការកាន់កាប់ភាគតិចដោយ Lombard Asia Investments (ភាគហ៊ុនឯកជនប្រទេសថៃ) និងដៃគូម្ចាស់ភាគហ៊ុនក្នុងស្រុក រួមមានប្រទេសឡាវ និងមីយ៉ាន់ម៉ា។

ប្រវត្តិនៃអាជីវកម្ម និងបេសកកម្មរបស់អាជីវកម្មនាពេលបច្ចុប្បន្ននេះ ត្រូវបានកំណត់ដោយការប្តេជ្ញាចិត្តក្នុងការយល់ដឹងពីតម្រូវការរបស់អតិថិជន និងផ្តល់ជូននូវផលប័ត្រភោជនីយដ្ឋាន និងម៉ាក kiosk ដែលមានការវិវឌ្ឍជាមួយនឹងផលិតផលអាហារ និងភេសជ្ជៈថ្មី ប្រកបដោយភាពច្នៃប្រឌិត។ អាជីវកម្មនេះត្រូវបានដំណើរការពីការិយាល័យនៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា និងទីផ្សារក្នុងស្រុក។

នៅក្នុងប្រទេសកម្ពុជា EFG គឺជាដៃគូបណ្តាក់ទុនរួមគ្នារបស់ Newrest ដែលជាប្រតិបត្តិករអាហារ និងភេសជ្ជៈនៅក្នុងអាកាសយានដ្ឋានតែមួយគត់របស់កម្ពុជា និងមានប្រតិបត្តិការនៅក្នុងព្រលានយន្តហោះចំនួនបី។ នៅប្រទេសឡាវ EFG ដំណើរការ ការលក់រាយតាមអាកាសយានដ្ឋានដោយផ្ទាល់ ដែរមានវត្តមាននៅអាកាសយានដ្ឋានអន្តរជាតិ Watty ទីក្រុងវៀងចន្ទន៍។

នៅប្រទេសសិង្ហបុរី ក្រុមហ៊ុន RMA Group ដែរជាក្រុមហ៊ុនធំរបស់ EFG បានប្រតិបត្តិការសិទ្ធិផ្តាច់មុខសម្រាប់ផ្លូវក្រោមដី ដែលស្ថិតនៅក្រោម Palms Food International Pte Ltd Singapore៕

អត្ថបទថ្មី