ចេញហើយម៉ូតូអាគុប ២០២៤ ប្រើប៊ិចសាំង ចាក់១លីត្រ ជិះបាន៧១គ.ម
- 2023-09-26 02:51:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយម៉ូតូអាគុប ២០២៤ ប្រើប៊ិចសាំង ចាក់១លីត្រ ជិះបាន៧១គ.ម
ចន្លោះមិនឃើញ
ក្រុមហ៊ុន Honda ប្រចាំប្រទេសថៃ បានបញ្ចេញម៉ូតូអាគុបស៊េរីថ្មី ឬ Honda Super Cub 2024 ដែលមានជម្រើសពណ៌ថ្មីចំនួន២បន្ថែមទៀត គឺពណ៌ត្រួយចេក និងពណ៌ផ្ទៃមេឃ បន្ទាប់ពីពណ៌ខ្មៅ និងក្រហម។
រូបរាងរបស់ម៉ូតូនេះនៅតែរក្សាការឌីហ្សាញបែបក្លាស៊ីកដែលជាអត្តសញ្ញាណរបស់វា តែមកជាមួយឡូហ្គូថ្មី ខណៈចង្កៀង LED និងភ្លើងស៊ីញ៉ូ ធ្វើជារាងមូល។ កុងទ័រជាប្រភេទឌីជីថល LCD ដែលបង្ហាញពីលេខល្បឿន ម៉ោង កម្រិតសាំង និងមានសញ្ញា Check ទៀតផង។ ក្រៅពីនេះ វាមានទម្ងន់ស្រាល ប្រើធន់ និងងាយស្រួលបើកគ្រប់ស្ថានភាព។
ម៉ូតូ Honda Super Cub 2024 ប្រើម៉ាស៊ីន Honda Smart Engine ចំណុះ ១១០cc ប្រើប្រព័ន្ធប៊ិចសាំង PGM-FII ដែលសន្សំសំចៃសាំងបានយ៉ាងច្រើន ចាក់តែ១លីត្រ អាចជិះបានដល់ចម្ងាយ ៧១,៤គីឡូម៉ែត្រ។
Honda បានដាក់លក់ម៉ូតូអាគុបស៊េរីថ្មីនេះ នៅទូទាំងប្រទេសថៃហើយ ក្នុងតម្លៃ ៤៨៤០០បាត ឬប្រហែលជាង ១៣០០ដុល្លារអាមេរិក៕