ប្រធានសហព័ន្ធសូហ្វតិន្នីស៖ អ្នកចាញ់នៅជើងឯកថ្នាក់ជាតិនេះត្រូវប្រឹងហ្វឹកហាត់ឲ្យច្រើនជាងអ្នកឈ្នះ
- 2023-09-28 05:02:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធសូហ្វតិន្នីស៖ អ្នកចាញ់នៅជើងឯកថ្នាក់ជាតិនេះត្រូវប្រឹងហ្វឹកហាត់ឲ្យច្រើនជាងអ្នកឈ្នះ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានផ្ដាំផ្ញើទៅកីឡាករ កីឡាការិនី ដែលមិនទទួលបានជ័យជម្នះក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នេះឲ្យរឹតតែខំប្រឹងហ្វឹកហាត់ច្រើនជាងមុនទ្វេដងជាងអ្នកដែលឈ្នះទៅទៀតដើម្បីប្រជែងលើកក្រោយ។
ឯកឧត្ដម សរ សិទ្ធិ ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានឲ្យដឹងថា ចំពោះអ្នកដែលទទួលបានជ័យជម្នះក៏ដូចជាអ្នកឈ្នះមេដាយនានាក្នុងព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិ ២០២៣ ត្រូវបន្តខំប្រឹងហ្វឹកហាត់ដើម្បីបង្កើនសមត្ថភាពត្រៀមការប្រកួតផ្សេងៗទៀត។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃខាងបន្ថែមទៀតថា អ្នកដែលមិនទាន់ឈ្នះនៅពេលនេះសូមកុំបោះបង់ត្រូវប្រឹងហ្វឹកហាត់ឲ្យច្រើនទ្វេដងជាងកីឡាករដែលឈ្នះខ្លួននៅពេលនេះទៅទៀត។ ព្រោះថាបើហ្វឹកហាត់ធម្មតាៗដូចពេលនេះគឺនៅតែពិបាកយកជ័យជម្នះលើដៃគូដូច្នេះមានតែហាត់ច្រើនជាងគេទេទើបអាចមានសមត្ថភាពប្រជែងមេដាយបាន។ ឯកឧត្ដមបានផ្ដាំផ្ញើដល់កីឡាករ កីឡាការិនី ទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន ព្រោះវាបំផ្លាញគ្រប់យ៉ាងទាំងសុខភាព អនាគតជាដើម។
រំលឹកដែរថា សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបិទបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ របស់ខ្លួនហើយនៅទីលានរបស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះធ្វើឡើងរយៈពេល ៥ថ្ងៃគឺចាប់ពីថ្ងៃទី២៣ ដល់ ២៧ ខែកញ្ញា ២០២៣។ ប្រតិភូ កីឡាករ កីឡាការិនី សរុបមាន ៩៥នាក់លេងលើ ១២វិញ្ញាសា៕