Kobel នឹង​ត​កុងត្រា​ថ្មី​ជា​មួយ​ Dortmund រហូត​ដល់​ឆ្នាំ​២០២៨

  • 2023-10-05 13:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​ Grogor Kobel នឹង​ធ្វើ​ការ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Borussia Dortmund រហូត​ដល់​ឆ្នាំ​២០២៨។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

Kobel បាន​ព្រមព្រៀង​នៅ​បន្ត​ជា​មួយ​ក្លឹប​អាល្លឺម៉ង់​នេះ​រួច​រាល់​ហើយ​ ដោយ​សារ​តែ​គេ​ចង់​បន្ត​នៅ​ជា​មួយ​ក្លឹប​នេះ​ទៀត​។

អ្នកចាំទី​រូប​នេះ​សុខចិត្ត​បដិសេធ​មិន​ព្រម​ទៅ​លេង​នៅ​អង់គ្លេស​ ទោះ​មាន​ក្លឹប​នៅ​ Premier Leagueជា​ច្រើន​ដាក់​សំណើ​ចង់​បាន​។

បើ​តាម​កុងត្រា​ចាស់​ Kobel នឹង​ចប់​កុងត្រា​នឹង​ Dortmund នៅ​ឆ្នាំ​២០២៦ តែ​កុងត្រា​ថ្មី​នេះ​នឹង​ពន្យារ​រហូត​ដល់​ឆ្នាំ​២០២៨។ ភាគី​ទាំង​សង​ខាង​ព្រមព្រៀង​រួចរាល់​ហើយ​ដោយ​រង់ចាំ​តែ​ការ​ប្រកាស​ជា​ផ្លូវការ​ប៉ុណ្ណោះ​៕

អត្ថបទ៖ សេរី មង្គល