តើក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) នឹងនាំយករថយន្តប្រភេទHybrid Electric Vehicle មកដែរឬទេ?

  • 2023-10-07 02:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) អាចនឹងនាំយករថយន្តប្រភេទ Hybrid Electric Vehicle មកកាន់ទីផ្សារកម្ពុជា ដើម្បីបំពេញនូវតម្រូវការអតិថិជនរបស់ខ្លួនដែលត្រូវការរថយន្តថ្មីដែលមានភាពសន្សំសំចៃសម្រាប់ការប្រើប្រាស់ដែរឬទេ? ទន្ទឹមនឹងប្រទេសជិតខាងបានប្រកាសជាផ្លូវការសម្រាប់ការទទួលកក់នូវ រថយន្ត Toyota Yaris Cross ប្រភេទ Hybrid Electric Vehicle។​

ដូចដែលអ្នកគាំទ្រវិស័យរថយន្តបានដឹងថា Toyota ប្រចាំប្រទេសវៀតណាម និង ឡាវបានប្រកាសជាផ្លូវការពីការនាំចូលរថយន្តប្រភេទ Hybrid Electric Vehicle ហើយនោះ កាលពីយប់ថ្ងៃទី៥ កន្លងទៅនេះ ក្រុមហ៊ុន Toyota ប្រចាំប្រទេសថៃ បានធ្វើការសម្ភោធជាផ្លូវការនូវរថយន្ត Toyota Yaris Cross ប្រភេទកូនកាត់ Hybrid បើកចម្ងាយ ១០០គ.ម ស៊ីសាំងខ្ទង់ ៣,៨លីត្រប៉ុណ្ណោះ។

ដោយឡែក ម៉ូឌែលថ្មីនេះដំណើរការដោយម៉ាស៊ីនសាំង 2NR-VEX ចំណុះ ១,៥លីត្រ រួមគ្នាជាមួយម៉ូទ័រអគ្គិសនី១ ដែលទទួលបានថាមពលពីកញ្ចប់អាគុយលីដ្យូម អាចផលិតកម្លាំងសរុបបាន ១១០សេះ ផ្គូរផ្គងជាមួយប្រអប់លេខ CVT។ មានកម្រិតស៊ីសាំងខ្ទង់ ៣,៨លីត្រ ក្នុងរយ:ចម្ងាយ ១០០គ.ម ឬចម្ងាយ ២៦,៣គ.ម ស៊ី ១លីត្រ

សម្រាប់រូបរាងការឌីស្សាញ និងលក្ខណ:ពិសេសមួយចំនួនគឺពុំមានភាពខុសគ្នាច្រើនពីប្រភេទធម្មតានោះទេ។ គួរបញ្ជាក់ផងដែរថា Toyota Yaris Cross គឺជារថយន្តប្រភេទ Sub-Compact SUV ថ្មីរបស់ក្រុមហ៊ុនតូយ៉ូតា ដែលទើបតែសម្ភោធដាក់លក់នៅទីផ្សារប្រទេសយើងកាលពីពេលថ្មីៗកន្លងទៅនេះ ជាមួយតម្លៃត្រឹម ៣៧ ៥០០ដុល្លារប៉ុណ្ណោះ។

ចុះម៉ូឌែលកូនកាត់ថ្មីមួយនេះ តើក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) អាចនឹងនាំយករថយន្តប្រភេទកូនកាត់មួយនេះមកកាន់ទីផ្សារកម្ពុជា ដើម្បីបំពេញនូវតម្រូវការអតិថិជនរបស់ខ្លួនដែលត្រូវការរថយន្តថ្មីដែលមានភាពសន្សំសំចៃសម្រាប់ការប្រើប្រាស់ដែរឬទេ? ហើយក្នុងករណី បើនាំយកមកតើមានតម្លៃថ្លៃជាងម៉ូឌែលធម្មតាប៉ុន្មាន? ដូច្នេះយើងនឹងរង់ចាំព័ត៌មានផ្លូវការរពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ផ្ទាល់ ឬបងប្អូនអាចទំនាក់ទំនងសាកសួរក្រុមហ៊ុនដោយផ្ទាល់បានតាមរយៈទំព័រ Facebook: Toyota Cambodia និងទីស្នាក់ការលក់គ្រប់សាខារបស់តូយ៉ូតាផងដែរ៕

អត្ថបទថ្មី