Hazard ប្រកាស​ចូល​និវត្តន៍​ក្នុង​វ័យ ៣២ឆ្នាំ

  • 2023-10-10 11:17:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​ជនជាតិ​បែលហ្សិក​កីឡាករ Eden Hazard បាន​ប្រកាស​នៅ​ក្នុង​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​ហើយ។ នេះ​បើតាម​ការ​បង្ហោះ​របស់​ Hazard នៅ​បណ្ដាញ​អ៊ីនស្តាក្រាម។

កីឡាកររូបនេះ​បង្ហោះ​​ជា​ភាសា​បារាំង​ និង​ភាសា​អង់គ្លេស​ថា៖ «អ្នកត្រូវ​តែ​ស្ដាប់​ខ្លួនឯង និង​និយាយ​ថា​ឈប់​នៅ​ពេល​សម​ស្រប​ណា​មួយ»។

Hazard បាន​ចាប់​ផ្ដើម​អាជីព​ជា​កីឡាករ​បាល់ទាត់​ឈុត​ធំ​នៅ​ឆ្នាំ២០០៧ ដោយ​ចាប់​ផ្ដើម​ជាមួយ​ក្លឹប​បារាំង Lille ហើយ​បន្ត​មក​ទៀត​នៅ​ Chelsea ហើយ​ចុង​ក្រោយ​នៅ​ Real Madrid។ Hazard លេង​ឱ្យ​ជម្រើស​ជាតិ​បែលហ្សិ​កតាំង​ពី​ឈុត​ក្រោម ១៥ឆ្នាំតាំង​ពី​ឆ្នាំ២០០៦ រហូត​ចូល​ឈុត​ធំ ហើយ​បញ្ចប់​អាជីព​កីឡាករ​ជម្រើស​ជាតិ​នៅ​ឆ្នាំ២០២២។

ក្នុង​សារ​របស់​ខ្លួន​នៅ​អ៊ីស្តាក្រាម​ Hazard បាន​អរគុណ​ក្លឹប Lille ក្លឹប Chelsea និង Real Madrid ព្រម​ទាំង​ស្ថាប័ន​បាល់ទាត់​បែលហ្សិក ហើយ​ជាពិសេស​ទៅ​ទៀត​គឺ អ្នកគាំទ្រ​ទាំង​អស់​ជុំវិញ​ពិភពលោក ដែល​ជួយ​គាំទ្រ​ដល់​អាជីព​ជា​កីឡាករ​របស់​ខ្លួន។

ក្នុង​រយៈពេល​ប្រមាណ ១៥ឆ្នាំ​នៃ​អាជីព​បាល់ទាត់​ Hazard លេង​បាន​ ៧៦១ប្រកួត និង​រក​បាន ២០១គ្រាប់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី