ការរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត គឺជារឿងដ៏សំខាន់សម្រាប់អាជីវកម្មក៏ដូចជាសម្រាប់អ្នកប្រើប្រាស់ទូទៅក្នុងប្រទេសកម្ពុជា

  • 2023-10-11 03:28:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ការរក្សាសុវត្ថិភាពលើអ៊ីនធឺណិតបានក្លាយទៅជាតម្រូវការដ៏ចាំបាច់សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតនាពេលបច្ចុប្បន្ននេះ» បានបញ្ជាក់ដោយ Ezecom ដែលជាក្រុមហ៊ុនផ្តត់ផ្គង់សេវាអ៊ីនធឺណិតឈានមុខគេនៅកម្ពុជា។ ដោយសារមានការទទួលស្គាល់នូវការកើនឡើងតម្រូវសម្រាប់ដំណោះស្រាយអ៊ីនធឺណិតដែលមានសុវត្ថិភាព ទាំងក្រុមហ៊ុនអាជីវកម្ម និងអ្នកប្រើប្រាស់ទូទៅរីករាយក្នុងការចំណាយក្នុងការរក្សាសុវត្ថិភាពអ៊ីនធឺណិតរបស់ពួកគេ។ ផលវិបាកដ៏ធំធេងនៃការបែកធ្លាយទិន្នន័យ និងការវាយប្រហារតាមអ៊ីនធឺណិតមានដូចជា​ បាត់បង់ទិន្នន័យ​​ ខាតពេលវេលា ខូចកេរ្តិ៍ឈ្មោះ និងការរំខានដល់ការប្រើប្រាស់អ៊ិនធឺណិតជាដើម បានជម្រុញឱ្យក្រុមហ៊ុន និងបុគ្គលនានាផ្តល់អាទិភាពដល់សុវត្ថិភាពអ៊ីនធឺណិត។

ស្របតាមនិន្នាការដែលកំពុងកើនឡើងនេះ Ezecom មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូអន្តរជាតិថ្មីរបស់ខ្លួនជាមួយ Nexusguard ដែលជាក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតឈានមុខគេដែលមានឯកទេសក្នុងការការពារ និងកាត់បន្ថយ ការរំខានឬបង្អាក់ដំណើរការនៃបណ្តាញ (DDoS)។ ការវាយប្រហារក្នុងទម្រង់ DDoS គឺជាការបង្អាក់ដំណើរការគេហទំព័រដោយការធ្វើឱ្យអ៊ិនធឺណិតមិនដំណើរការដោយសារមានសំណើរច្រើនលើសលប់ពេក ធ្វើអោយប្រព័ន្ធមិនអាចឆ្លើយតបបាន និងរារាំងការប្រើប្រាស់ត្រឹមត្រូវលើគេហទំព័រនោះ។

Nexusguard មានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសសិង្ហបុរី ហើយមានការិយាល័យធំៗនៅសហរដ្ឋអាមេរិក និងហុងកុង បានផ្តល់ជូននូវដំណោះស្រាយទំនើបៗដែលតាមដានលំហូរនៃការប្រើប្រាស់បណ្តាញអតិថិជន ដោយផ្តល់នូវការព្រមានកម្រិតខ្ពស់នៃការវាយប្រហារដែលអាចកើតមានរហូតដល់ស្រទាប់ – 7 នៃបណ្តាញ។ ក្រុមហ៊ុន​ នឹងមានវិធានការឆ្លើយតបភ្លាមៗដោយកាត់បន្ថយនៅពេលមានការប្រើប្រាស់បណ្តាញលើសពីកម្រិតនៃការកំណត់ទុកជាមុនក្នុងពេលវេលាជាក់លាក់ណាមួយ។

លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន Ezecom មានប្រសាសន៍ថា «ការវាយប្រហារតាមអ៊ីនធឺណិតគឺជានិន្នាការកំពុងកើនឡើង ហើយនៅពេលដែលអាជីវកម្មកំពុងវិវត្តទៅជាឌីជីថល វាមានសារៈសំខាន់កាន់តែខ្លាំងឡើងសម្រាប់អ្នកដឹកនាំអាជីវកម្មក្នុងការផ្តល់អាទិភាពដល់ការការពារសន្តិសុខតាមអ៊ីនធឺណិត»«នៅ Ezecom យើងចង់ឱ្យអតិថិជនរបស់យើងទាំងអស់មានភាពរីករាយ មិនបារម្ភនៅពេលប្រើប្រាស់សេវាកម្មរបស់យើង ហើយនេះជាមូលហេតុដែលយើងស្វែងរក និងនាំយកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពបំផុតសម្រាប់ជាប្រយោជន៍ដល់អតិថិជនរបស់យើង។ ហើយបើនិយាយអំពីសុវត្ថិភាព​ Nexusguard ផ្តល់នូវដំណោះស្រាយដែលល្អបំផុត។»

ដំណោះស្រាយរបស់ Nexusguard ត្រូវបានរចនាឡើងដើម្បីស្វែងរក និងកាត់បន្ថយការវាយប្រហារ DDoS ក្នុងពេលវេលាជាក់ស្តែង ដោយមានប្រសិទ្ធភាពការពារនៃការរំខានការប្រើប្រាស់បណ្តាញ និងដាច់សេវាកម្ម។ ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការស្វែងរក និងកាត់បន្ថយ ក៏ដូចជាឧបករណ៍ឆ្លាតវៃក្នុងការកំណត់ការគំរាមកំហែង Nexusguard នៅតែនាំមុខគេក្នុងការគ្រប់គ្រងការគំរាមកំហែងដែលកំពុងកើតមាន។

លោក​ Juniman Kasman, CTO Nexusguard មានប្រសាសន៍ថា «យើងពិតជារំភើបក្នុងការនាំយកសេវាកម្មការពារ ការវាយប្រហារក្នុងទម្រង់ DDoS របស់យើងមកកាន់ប្រទេសកម្ពុជា" ។ "ការស្រាវជ្រាវបានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនការវាយប្រហារក្នុងទម្រង់ DDoS ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែឧក្រិដ្ឋជនតាមអ៊ីនធឺណិត និងពួក Hacker កាន់តែមានភាពប៉ិនប្រសប់ក្នុងការកំណត់គោលដៅលើវេទិកា ទិន្នន័យ និងប្រព័ន្ធផ្ទុកទិន្នន័យដែលមានមូលដ្ឋានលើក្លោដ។ យើង​រំពឹង​ទុក​ថា​ការ​វាយ​ប្រហារ​ទាំង​នេះ​នឹង​បន្ត​កើត​មាន ដោយ​កម្ពុជា​ជា​កន្លែង​ក្តៅ​គគុក​សម្រាប់​សកម្មភាព​បែប​នេះ»។

តាមរបាយការណ៍ស្រាវជ្រាវរបស់ Nexusguard ថ្មីៗនេះបានបង្ហាញពីការកើនឡើងចំនួន 115.1% នៅក្នុងចំនួនសរុបនៃការវាយប្រហារក្នុងទម្រង់ DDoS ទូទាំងពិភពលោកបើប្រៀបធៀបទៅនឹងឆ្នាំ 2021។ ទិន្នន័យនេះក៏បានបង្ហាញថាអ្នកវាយប្រហារតាមអ៊ីនធឺណិតផ្តោតកាន់តែខ្លាំងលើវេទិកា មូលដ្ឋានទិន្នន័យអនឡាញ និងមូលដ្ឋានទិន្នន័យនៅក្លោដដែលមាននៅជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត (ISPs)។ នៅពេលដែលស្ថាប័នបន្តផ្ទេរការងាររបស់ពួកគាត់ទៅកាន់ក្លោដ ផលប៉ះពាល់នៃការវាយប្រហារទាំងនេះកាន់តែខ្លាំងឡើងក្លាយជាលក្ខណៈសកល។

នៅ Ezecom យើងតែងតែឈានមុខជានិច្ចដើម្បីនាំអតិថិជនរបស់យើងនូវបច្ចេកវិទ្យាចុងក្រោយបំផុត និងកម្មវិធីឌីជីថល ដើម្បីផ្តល់ជូនយអតិថិជនរបស់យើងនូវអ្វីដែលល្អបំផុត និងសុវត្ថិភាពខ្ពស់បំផុតដើម្បីឱ្យពួកគាត់អាចដំណើរការអាជីវកម្មរបស់ពួកគាត់ និងបន្តសកម្មភាពប្រចាំថ្ងៃដោយស្ងប់ចិត្ត ដែលស្របតាមចក្ខុវិស័យរបស់យើងលើការឆ្ពោះទៅរក Techco space បន្ថែមដោយ លោកស្រី Yuni Lee Heathcote។ នេះជាមូលហេតុដែលយើងខិតខំឥតឈប់ឈរដើម្បីនាំយកកម្មវិធី​​​ «ល្អបំផុត» ដូចជា Nexusguard មកកម្ពុជាដើម្បីជាប្រយោជន៍ដល់អតិថិជនទាំងអស់របស់យើង។

Ezecom នឹងចាប់ផ្តើមបើកដំណើរការដាក់លក់ ដំណោះស្រាយ Nexusguard DDoS Protection នៅចុងខែវិច្ឆិកា ជាមួយនឹងការដាក់ចេញជាបឋម ដើម្បីដោះស្រាយការកើនឡើងនៃការព្រួយបារម្ភអំពីសុវត្ថិភាពតាមអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា។

អតិថិជន Ezecom ដែលចាប់អារម្មណ៍លើការកែលម្អសុវត្ថិភាពរបស់ពួកគាត់តាមអ៊ីនធឺណិត ឬនៅក្នុងការការពារ DDoS អាចទាក់ទង Ezecom តាមរយៈ https://sl.ezecom.com.kh/ddos-protectionEzecom នឹងរៀបចំសិក្ខាសាលា និងព្រឹត្តិការណ៍នានាដែលប្រកាសពីភាពជាដៃគូអន្តរជាតិថ្មីៗនៅក្នុងសប្តាហ៍ខាងមុខនេះ៕