មិន រតនៈ៖ CPL សប្ដាហ៍ទី៨ នេះមិនអាចមើលស្រាល គិរីវង់សុខសែនជ័យ បានទេ
- 2023-10-20 09:38:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិន រតនៈ៖ CPL សប្ដាហ៍ទី៨ នេះមិនអាចមើលស្រាល គិរីវង់សុខសែនជ័យ បានទេ
ចន្លោះមិនឃើញ
កីឡាករ មិន រតនៈ ថាការប្រកួត CPL សប្ដាហ៍ទី៨ នេះមិនអាចមើលស្រាលក្រុម គិរីវង់សុខសែនជ័យ បានទេ ព្រោះរដូវកាលថ្មីមើលឃើញថាការរៀបចំក្រុមបានល្អ និងមានកីឡាករថ្មីៗច្រើន។
មិន រតនៈ កីឡាកររបស់ក្រុមព្រះខ័នរាជស្វាយរៀង លើកឡើងថា ក្រុមទាំងមូលបានហ្វឹកហាត់ និងត្រៀមខ្លួនបានល្អហើយសម្រាប់ការប្រកួត CPL អាទិត្យនេះ។ ការប៉ះក្រុមគិរីវង់សុខសែនជ័យ ថ្ងៃអាទិត្យនេះគឺមិនស្រួលប៉ុន្មានទេសម្រាប់ក្រុមស្វាយរៀង។
រតនៈ បញ្ជាក់ទៀតថា អ្វីដែលរូបគេមើលឃើញសម្រាប់ដើមរដូវកាលថ្មីនេះគឺក្រុមគិរីវង់ គេរៀបចំក្រុមបានល្អណាមួយមានគ្រូថ្មី និងកីឡាករថ្មីៗច្រើន ដូច្នេះមិនអាចមើលស្រាលបានទេ។ ជាមួយគ្នានេះដែររូបគេសំណូមពរដល់អ្នកគាំទ្រនៅស្វាយរៀងទាំងអស់អញ្ជើញមកទស្សនាឲ្យបានច្រើន និងប្ដេជ្ញាប្រកួតឲ្យបានល្អដើម្បីអ្នកគាំទ្រសប្បាយចិត្ត។
ពានរង្វាន់លីគកំពូលកម្ពុជា (Cambodia Premier League 2023) សប្ដាហ៍ទី៨ នេះក្រុមព្រះខ័នរាជស្វាយរៀង នឹងបើកកីឡដ្ឋានរបស់ខ្លួនទទួលភ្ញៀវ គិរីវង់សុខសែនជ័យ នៅថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣។ ការប្រកួតនឹងធ្វើឡើងចាប់ពីម៉ោង ៦ល្ងាចតទៅដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ BTV៕