AIA Pink Run ព្រឹកមិញនេះបង្ហាញពីទឹកចិត្តស្រឡាញ់ និងចង់លើកស្ទួយកីឡារបស់ប្រជាជនកម្ពុជា
- 2023-10-22 08:57:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AIA Pink Run ព្រឹកមិញនេះបង្ហាញពីទឹកចិត្តស្រឡាញ់ និងចង់លើកស្ទួយកីឡារបស់ប្រជាជនកម្ពុជា
ចន្លោះមិនឃើញ
ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងមុខវត្តបទុមវតី AIA Pink Run ព្រឹកមិញនេះមានការគាំទ្រច្រើនដែលនេះបង្ហាញពីការស្រឡាញ់វិស័យកីឡារបស់ប្រជាជនកម្ពុជា និងចង់លើកស្ទួយឲ្យកាន់តែល្បីល្បាញបន្ថែមទៀត។
លោក សែម ផល្លា តំណាង Cambodia Events Organizer និងជាប្រធានគណៈកម្មការរៀបចំការប្រកួតម៉ារ៉ាតុង AIA Pink Run បានឲ្យដឹងថា មានការគាំទ្រព្រឹត្តិការណ៍រត់ប្រណាំងនេះខ្លាំងក្លាបើទោះជាការផ្សព្វផ្សាយត្រឹមរយៈពេល១ខែប៉ុណ្ណោះគឺមានអ្នកចូលរួមរហូតប្រមាណ ៣៦០០នាក់ឯណោះ។ ដែលទាំងនេះសបញ្ជាក់ពីការស្រឡាញ់វិស័យកីឡាពិសេសកីឡារត់ប្រណាំង និងជិះកង់តែម្ដង។
នេះជាទឹកចិត្តរបស់អ្នកចូលរួមដែលចង់លើកស្ទួយវិស័យកម្ពុជានៅកម្ពុជាឲ្យរឹតតែមានភាពរីកចម្រើន និងសំបូរព្រឹត្តិការណ៍កីឡានេះបន្ថែមទៀត។ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺការចូលរួមជាង ១០០០នាក់របស់កុមារៗមានចំនួនច្រើនបង្ហាញពីការយកចិត្តទុកដាក់របស់អាណាព្យាបាលដោយព្យាយាមបណ្ដុះស្មារតីកីឡាដល់កូនៗ និងជំរុញលើកទឹកចិត្តឲ្យពួកគេស្រឡាញ់ យល់ដឹកពីសារប្រយោជន៍កីឡាផងដែរ។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ នៅមុខវត្តបទុមវតីក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន និងថ្នាក់ដឹកនាំជាច្រើនទៀត។ អ្នកចូលរួមសរុបប្រមាណ ៣៦០០នាក់។ ព្រឹត្តិការណ៍មួយនេះធ្វើឡើងដើម្បីអបអរសមិទ្ធផលដែលកម្ពុជាម្ចាស់ផ្ទះទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។ នេះជាការស្វែងរកនូវថវិកាដើម្បីមនុស្សធម៌ផងដែរជួយដល់អង្គការសប្បុរសធម៌ និងមន្ទីរពេទ្យជាដើម៕