ក្រសួង​បង្ហាញ​សុជីវធម៌​បើកបរ ៨ចំណុច មើលទៅ​អនុវត្តបានប៉ុន្មាន​ចំណុចដែរសម្រាប់​សង្គមយើង​ជាក់ស្តែង?

  • 2023-10-26 03:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​បង្ហាញ​សុជីវធម៌​ក្នុងការបើកបរ ដែល​អ្នកប្រើប្រាស់​ផ្លូវ​ត្រូវ​អនុវត្ត ៨​ចំណុច រួមមាន​ដូចជា៖

១. បើកបរ​ត្រូវគោរព​ទៅតាម​គន្លងផ្លូវរៀងខ្លួន​ មិនត្រូវ​បំពាន​គន្លងយាន​ផ្សេងទៀត។

២. មិន​ត្រូវ​ឈប់ ឬចត​នៅតាមដងផ្លូវដោយគ្មាន​សណ្តាប់ធ្នាប់​បណ្តាលឱ្យកកស្ទះ។

៣. ពេលឃើញអ្នកថ្មើរជើង​កំពុង ឬរៀបនឹង​ឆ្លងកាត់ ត្រូវឈប់​ដើម្បី​ឱ្យ​ពួកគាត់​ឆ្លងកាត់​បាន​ដោយសុវត្ថិភាព។

៤. ការបើកបរ​ពេលមេឃភ្លៀង ឬនៅលើ​ផ្លូវដែលមាន​ទឹកដក់ ឬភក់ បើមានថ្មើរជើង​នៅកន្លែងនោះ។ ត្រូវបើកបរ​ក្នុងល្បឿនយឺតៗ ដើម្បីកុំឱ្យខ្ទាតភក់ ឬទឹកទៅលើ​អ្នកថ្មើរជើងនោះ។

៥. ពេលមាន​ការប៉ះទង្គិច​បន្តិចបន្តួច ត្រូវចេះ​អនុគ្រោះ​ និងដោះស្រាយ​សន្តិវិធី ជៀសវាង​ការប្រើអំពើហិង្សា។

៦. នៅពេលធ្វើដំណើរ​មិនត្រូវខាកស្តោះ ឬចោលសំរាម​ទៅលើដងផ្លូវ​ដោយ​គ្មាន​សណ្តាប់ធ្នាប់​ដែលអាច​ធ្វើឱ្យមានការប៉ះពាល់​ ឬរំខាន​ដល់​អ្នកដំណើរផ្សេងទៀត និងអាច​បណ្តាល​ឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

៧. ពេលមាន​រថយន្ត​ខាងក្រោយធ្វើសញ្ញាសុំជែង​ ប្រសិន​បើខាងមុខ​ទំនេរគ្មាន​ឧបសគ្គ ត្រូវ​ឱ្យរថយន្ត​ខាងក្រោយ​ជែងដោយ​សុវត្ថិភាព។

៨. មិនត្រូវប្រើសូរស័ព្ទស៊ីផ្លេរំខាន​ដល់​អ្នកប្រើប្រាស់​ផ្សេងទៀត៕

អត្ថបទ៖ សំភី