នោះ!​ សេន​ ប៊ុនថេន​ បង្ហើប​ថា​ បឺត​ សង្ឃឹម​ អាច​ប៉ះ​ ពេជ្រ​ ប៊ុនសិទ្ធ​ ចុង​ឆ្នាំ​នេះ​

  • 2023-10-26 09:11:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ សេន​ ប៊ុនថេន​ គ្រូ​បង្វឹក​របស់​ បឺត​ សង្ឃឹម​ បង្ហើប​ក្នុង​ការ​ឡាយ​ហ្វេសបុក​មិញ​នេះ​ថា​ កូន​សិស្ស​របស់​លោក​អាច​នឹង​ជួប​ ពេជ្រ​ ប៊ុនសិទ្ធ​ ឆាប់ៗ​នេះ​ដោយ​មិន​បាច់​ចាំ​ដល់​ ១០​ប្រកួត​អីទៀត​ទេ។​

លោក​ សេន​ ប៊ុនថេន​ និង​ សង្ឃឹម

អតីត​គ្រូ​ជម្រើស​ជាតិ​គុន​ខ្មែរ​ សេន​ ប៊ុនថេន​ បាន​បង្ហើប​ក្នុង​ការ​ឡាយ​ហ្វេសបុក​ថា​ រឿង​កីឡាករ​ បឺត​ សង្ឃឹម​ អាច​នឹង​ជួប​ ពេជ្រ​ ប៊ុនសិទ្ធ​ ចុង​ឆ្នាំ​នេះ​ ឬ​ដើម​ឆ្នាំ​២០២៤​ តែ​ម្ដង​ដោយ​មិន​បាច់​ចាំ​ដល់​ប្រកួត​១០​សិន​បន្ទាប់​ពី​ជា​របួស​នោះ​ទេ។​

លោក​ ពេជ្រ សុផាន់ និង ប៊ុនសិទ្ធ

សេន​ ប៊ុនថេន​ បន្ថែម​ទៀត​ថា​ តាម​ដែល​លោក​ ពេជ្រ​ សុផាន់​ ព្រលយ​ពាក្យ​ថ្មីៗ​នេះ​ថា​ បឺត​ សង្ឃឹម​ អាច​រត់​មិន​គ្រប់​ទឹក​ជា​មួយ​ ពេជ្រ ប៊ុនសិទ្ធ​ ទេ។​ យ៉ាងណា​ សេន​ ប៊ុនថេន​ ឆ្លើយតប​ទៅ​វិញ​ត្រង់​ចំណុច​នេះ​ថា​ «បុក​ៗ​ ចូលៗ​ប្រយ័ត្ន​ភ្លាត់​ដូច​ ថៃ​ និង​ចិន​ ដែល​ទើប​និង​ចាញ់​ថ្មីៗ​នេះ»។​ បើ​កូន​សិស្ស​របស់​លោក​ បឺត​ សង្ឃឹម​ ឈ្នះ​អាច​ឈ្នះ​ ប៊ុនសិទ្ធ​ គឺ​ឈ្នះ​មួយ​ភ្លាត់​ស្នៀត។​

កីឡាករ បឺត សង្ឃឹម

បញ្ជាក់​ដែរ​ថា​ មួយ​រយៈពេល​មុន​នេះ​គឺ​ផ្ទុះ​ផ្សព្វផ្សាយ​ខ្លាំង​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ ពី​ការ​ផ្គូផ្គង​ឲ្យ​ប៉ះ​គ្នា​រវាង​ បឺត​ សង្ឃឹម​ និង​ ពេជ្រ​ ប៊ុនសិទ្ធ។​ ម្ចាស់​ខ្លួន​ទាំង​ពីរ​ក៏​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​រៀងៗ​ខ្លួន​អំពី​ការ​ចង់​ឲ្យ​ប៉ះ​គ្នា​នេះ​ដែរ។​ បឺត​ សង្ឃឹម​ ជា​កីឡាករ​ល្បី​ឈ្មោះ​មួយ​រូប​ និង​ជា​កូន​សិស្ស​លោក​ សេន​ ប៊ុនថេន​ និង​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ២ជំនាន់​ហើយ​ចាត់ជា​អ្នក​ប្រដាល់​វ៉ៃ​ក្បាច់​ទៀត​ផង​នៅ​កម្ពុជា។​ ចំណែក​ ពេជ្រ​ ប៊ុនសិទ្ធ​ ក៏​ជា​កីឡាករ​ល្បី​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​ដូច​គ្នា​ ពិសេស​កំពុង​ឡើង​កូដ​ និង​ទើប​ឈ្នះ​ខ្សែក្រវាត់​២គ្រឿង​ទៀត។​ ជា​កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ និង​ជា​ប្រភេទ​កីឡាករ​ធន់​ហើយ​ដើរ​បុក។​ រង់ចាំ​មើល​ថា​ពួកគេ​ទាំង​ពីរ​អាច​នឹង​ជួប​គ្នា​មែន​ដែរ​ទេ​ ឬ​ត្រឹមតែ​ឆ្លើយឆ្លង​គ្នាលើ​បណ្ដាញ​សង្គម​ប៉ុណ្ណោះ៕​

អត្ថបទ៖ នួន ស៊ីណា​