Ronaldo ប្រេស៊ីល​ថា​ Ballon d'Or សម​តែ​បាន​ទៅ​លើ​ Messi ហ្នឹង​ហើយ​ គ្មាន​នរណា​ទៀត​ឡើយ​

  • 2023-10-26 13:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ronaldo ប្រេស៊ីល​បាន​និយាយ​ទៅ​កាន់​អ្នក​កាសែត​កាល​ពីពេលថ្មៗ​នេះ​ថា​ ពាន​ Ballon d'Or សម​តែ​បាន​លើ​ខ្សែប្រយុទ្ធ​ Lionel Messi ហ្នឹង​ហើយ​ គ្មាន​នរណា​ទៀត​ស័ក្ដិសម​ទៀត​ឡើយ​។

Ronaldo បាន​និយាយ​ថា​៖" ពាន​ Ballon d'Or លើ​នេះ​គឺ​សម​តែ​បាន​ទៅ​លើ​ Messi ហ្នឹង​ហើយ​ គ្មាន​អី​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ​។ គ្មាន​នរណា​ស័ក្ដិសម​ឡើយ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" អី​ដែល​គេ​បាន​ធ្វើ​ក្នុង​ការ​ប្រកួត​ World Cup ឆ្នាំ​ទៅ​នេះ​គឺ​អស្ចារ្យ​មែន​ទែន​។ ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​ Maradona និង​ Pele ដែល​ជា​ជើង​ឯក​ធ្លាប់​ឈ្នះ​ពាន​ World Cup នេះ​ "។

Messi បាន​ឈ្នះ​ពាន​ World Cup ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​កាល​ពី​ឆ្នាំ​២០២២​ ដោយ​គេ​បាន​ឈ្នះ​ពាន​ជា​លើក​ដំបូង​ អញ្ចឹង​ហើយ​ម្នាក់ៗ​សម្មត​ថា​គេ​មាន​ឱកាស​ច្រើន​ក្នុង​ការ​ឈ្នះ​ Ballon d'Or ក្នុង​ឆ្នាំ​នេះ​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម