Xavi ពេញ​ចិត្ត​នឹង​ខ្សែបម្រើ​វ័យ​ក្មេង​ Barca រូប​នេះ​

  • 2023-10-26 13:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Xavi គ្រូបង្គោល​ក្លឹប​ Barcelona បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពីពេលថ្មីៗ​នេះ​ថា​ លោក​ពេញ​ចិត្ត​នឹង​ ខ្សែបម្រើ​ Fermin Lopez ។

លោក​ Xavi បាន​និយាយ​ថា​៖" ខ្ញុំ​សប្បាយ​ចិត្ត​ជំនួស​ Fermin និយាយ​មែន​។ គេ​លេង​បាន​ល្អ​មែនទែន​ គេ​មាន​ជំនាញ​លេង​ច្បាស់​លាស់​ និង​ជួយ​យើង​បាន​ច្រើន​។ និយាយ​ទៅ​ ខ្ញុំ​ពេញ​ចិត្ត​នឹង​គេ​តែ​ម្ដង​ "។

លោក​បាន​បន្ត​ថា​៖" បើ​គេ​នៅ​តែ​ជឿជាក់​លើ​ខ្លួន​គេ​ គេ​នៅ​តែ​ជា​កីឡាករ​ Barca ជា​ច្រើន​ឆ្នាំ​ទៀត​។ គេ​ខ្លាំង​ គេ​ស៊ុត​បាន​ល្អ​មែន​ទែន​ "។

Fermin ទើប​ផ្លាស់​មក​ Barca ក្នុង​ឆ្នាំ​នេះ​ ដោយ​ចូល​លេង​បាន​៨ប្រកួត និង​ស៊ុតចូល​បាន​២គ្រាប់​។ គេ​បាន​ជួយ​ Barca បាន​១គ្រាប់​ ក្នុង​ពេល​តទល់នឹង​ Shakhtar Donetsk នូវ​លទ្ធផល​ ២-១ ក្នុង​ប្រកួត​ UCL វគ្គ​ចែក​ពូល​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម