សេត​ រ៉ស៊ីប៖​ សរសើរ​ក្រុម​បឹងកេត​ចំណុច​នេះ​មុន​ការ​ប៉ះ​គ្នា​សប្ដាហ៍​ទី៩​ ស្អែក​នេះ...​

  • 2023-10-27 05:21:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​របស់​ក្រុម​ស្វាយរៀង​ សេត​ រ៉ស៊ីប​ បាន​សរសើរ​ក្រុម​បឹងកេត​ ថា​សំបូរ​កីឡាករ​ល្អៗ​ និង​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់​ ដូច្នេះ​ការ​ប៉ះ​គ្នា​សប្ដាហ៍​ទី៩​ ស្អែក​នេះ​ជា​ការ​ប្រកួត​លំបាក​មួយ។​

រ៉ស៊ីប (រូបភាពហ្វេសបុកស្វាយរៀង)

កីឡាករ​ សេត​ រ៉ស៊ីប​ បាន​លើក​ឡើង​ថា​ ចំពោះ​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ស្អែក​នេះ​ជា​មួយ​ក្រុម​បឹងកេត​ រូប​គេ​ផ្ទាល់​ក៏​ដូច​ជា​ក្រុម​ទាំង​មូល​បាន​ហ្វឹកហាត់​តាម​ផែនការ​របស់​គ្រូ​រួច​ហើយ។​ រូប​គេ​ជឿជាក់​ថា​ការ​ប្រកួត​ជា​មួយ​បឹងកេត​ស្អែក​នេះ​ជា​ការ​ប្រកួត​លំបាក​មួយ​សម្រាប់​ស្វាយរៀង។​

(រូបភាពហ្វេសបុកស្វាយរៀង)

បន្ថែម​ពី​នេះ​ទៀត​ រ៉ស៊ីប​ សរសើរ​ក្រុម​បឹងកេត​ សំបូរ​កីឡាករ​ល្អៗ​ដែល​មាន​សមត្ថភាព​ច្រើន​ក្នុង​ការ​ស្វែង​រក​គ្រាប់​បាល់​ ឬ​ទាត់​បញ្ចូល​ទី​ដៃគូ។​ យ៉ាងណា​គ្រូ​បង្វឹក​របស់​ខ្លួន​ក៏​បាន​បង្ហាត់​ និង​រៀបចំ​យុទ្ធសាស្ត្រ​ទប់ទល់​ជា​មួយ​បឹងេត​រួច​មក​ហើយ​ដែរ។​ ជា​មួយ​គ្នា​នេះ​ដែរ​ សេត​ រ៉ស៊ីប​ ក៏​បាន​សំណូមពរ​ដល់​អ្នក​គាំទ្រ​ឲ្យ​មក​ចូលរួម​ទស្សនា​ការ​ប្រកួត​នេះ​ឲ្យ​បាន​ច្រើន​ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា។​

(រូបភាពហ្វេសបុកបឹងកេត)

បញ្ជាក់​ដែរ​ថា​ លីគ​កំពូល​កម្ពុជា​ (Cambodia Premier League)​ ឈាន​ដល់​សប្ដាហ៍​ទី៩​ ហើយ​នៅ​ចុង​សប្ដាហ៍​នេះ។​ សម្រាប់​គូ​បើក​ឆាក​ដំបូង​នៅ​ថ្ងៃ​សៅរ៍​នេះ​គឺ​ ក្រុមបឹងកេត​ ប៉ះ​ ព្រះខ័នរាជស្វាយរៀង​ វេលា​ម៉ោង​ ៦​ល្ងាច​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី