ក្រុម​ទូក​នាគ​កម្ពុជា៖​ ស្ដាប់​ទៅ​មិន​ធម្មតា​មែន​ ឈ្នះ​ទូកគេ​ដាច់ៗ​រហូត​គណៈកម្មការ​ឲ្យ​ឡើង​ឈរ​ជើង​តែ​ម្ដង​

  • 2023-10-31 03:38:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ មាស​ សារិន​ ថា​ក្រុម​ទូក​នាគ​កម្ពុជា​លេង​លើ​វិញ្ញាសា​ ៣០០​ម៉ែត្រ​នៅ​ម៉ាឡេស៊ី​ នេះ​គឺ​ធ្វើ​បាន​ល្អ​មែន​ឈ្នះ​ទូក​ប្រទេស​ផ្សេងៗ​ដាច់ៗ​តែ​ម្ដង​រហូត​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ដាក់​ឲ្យ​ឈរ​ជើង​២ដង​ដោយ​មិន​បាច់​ជម្រុះ​ជា​មួយ​គេ។​

ទិដ្ឋភាពកីឡាករមកដល់យប់មិញ

អនុប្រធាន​សហព័ន្ធ​កីឡា​ទូក​កានូ​ និង​រ៉ូអ៊ីង​កម្ពុជា​ ឯកឧត្ដម​ មាស​ សារិន​ បាន​ឲ្យ​ដឹង​ថា​ ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ Sarawak International Dragon boat Regatta 2023 ​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ​គឺ​កម្ពុជា​ជ្រើសរើស​យក​វិញ្ញាសា​ ៣០០ម៉ែត្រ។​ វិញ្ញាសា​នេះ​មាន​ចម្ងាយ​ជិត​ ហើយ​វា​ស័ក្ដិសម​ជា​មួយ​ក្រុម​កីឡាករ​កម្ពុជា​អំណោយផល​ដល់​កម្លាំង​ក្នុង​ការ​ប្រកួត។​

ទិដ្ឋភាពកីឡាករមកដល់យប់មិញ

ឯកឧត្ដម​បន្ថែម​ទៀត​ថា​ នៅ​ជុំ​ទី១​ ក្រុម​កម្ពុជា​ឈ្នះ​គេ​ដាច់​ប្រហែល​ជាង​មួយ​ទូក​ហើយ​ជាប់​លេខ១​ ដូច្នេះ​គណៈកម្មការ​មើល​ឃើញ​ជា​ទូក​ខ្លាំង​ដូច្នេះ​ដាក់​ឲ្យ​ឈរ​ជើង​ដោយ​មិន​បាច់​ជម្រុះ​ជា​មួយ​ទូក​ប្រទេស​ដទៃ​ទៀត។​ ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទូក​កម្ពុជា​ ឈ្នះ​គេ​ដាច់​ទៀត​ ដូច្នេះ​បាន​ឡើង​ទៅ​ឈរ​ជើង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង។​ ចំពោះ​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ​គឺ​ប៉ះ​សុទ្ធតែ​ប្រទេស​ខ្លាំង​ៗ​ដូច​ជា​ ចិន​ ឥណ្ឌូណេស៊ី​ និង​ប្រទេស​ប្រ៊ុយណេ​ជា​ដើម​ យ៉ាងណា​កម្ពុជា​នៅ​តែ​ធ្វើ​បាន​ល្អ​ឈ្នះ​ជិត​មួយ​ទូក​បន្ត​ទៀត​ទទួល​បាន​មេដាយ​មាស១គ្រឿង​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ។​

ទិដ្ឋភាពកីឡាករមកដល់យប់មិញ

បញ្ជាក់​ដែរ​ថា​ ការកប្រកួត​ Sarawak International Dragon boat Regatta 2023​ គឺ​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​ ចាប់​ពី​ថ្ងៃ​ទី២៦​ ដល់​ ៣០​ ខែ​តុលា​ ឆ្នាំ​២០២៣។​ កម្ពុជា​លេង​តែ ១​វិញ្ញាសា​ប៉ុណ្ណោះ​គឺ​ ៣០០ម៉ែត្រ និង​ឈ្នះ​បាន​មេដាយ​មាស ១​គ្រឿង។​ យប់​មិញ​នេះ​ក្រុម​ទូក​របស់​កម្ពុជា​បាន​មក​ដល់​កម្ពុជា​វិញ​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​