Messi ឈ្នះ​ពាន​ Ballon d'Or លើក​ទី​៨ ជា​ផ្លូវការ​

  • 2023-10-31 11:53:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Lionel Messi បាន​ឈ្នះ​ពាន​ Ballon d'Or ជា​លើក​ទី​៨ ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា​ ឆ្នាំ​២០២៣​ម្សិលមិញ​នេះ​។

កីឡាករ​នេះ​បាន​ទៅ​យក​ពាន​ Ballon d'Or លើក​ទី​៨ នៅ​ក្នុង​អាជីព​បាល់ទាត់​របស់​គេ​នេះ​ដោយ​ផ្ទាល់​នៅ​ឯ​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​កាល​ពី​ម្សិលមិញ​។

ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ជា​ញឹកញាប់​ថា​ Messi អាច​មាន​ឱកាស​ឈ្នះ​ពាន​នេះ​ច្រើន​ជាង​គេ​ ព្រោះ​តែ​កីឡាករ​នេះ​បាន​ចូល​រួម​ចំណែក​យ៉ាង​ធំ​ជួយ​ក្រុម​អាហ្សង់ទីន​ឲ្យ​ឈ្នះ​ពាន​ World Cup កាល​ពី​ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​។

ការ​ឈ្នះ​ពាន​ Ballon d'Or លើក​នេះ​បាន​ធ្វើ​ឲ្យ​ Messi បន្ត​បំបែក​កំណត់​ត្រា​ជា​កីឡាករ​ដែល​បន្ត​ឈ្នះ​ពាន​នេះ​ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម