បណ្ដុះគំនិតសប្បុរសធម៌! លេចមុខកូនស្រីថៅកែGalaxy ចាស្មីន ក្នុងសកម្មភាពមនុស្សធម៌កាន់តែច្រើន

  • 2023-11-01 02:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាស្មីន ដែលជាកូនស្រីច្បងរបស់ថៅកែផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា បង្ហាញវត្ដមានកាន់តែញឹកញាប់ក្នុងសកម្មភាពមនុស្សធម៌នៅតាមជនបទដាច់ស្រយ៉ាលជាមួយប្រជាពលរដ្ឋក្រីក្រ។ ទង្វើនេះ ត្រូវបានមហាជនគាំទ្រ ហើយកោតសរសើរថា មនុស្សចាស់ចេះបណ្ដុះគំនិតសប្បុរសធម៌តាំងពីក្មេងៗ ជារឿងល្អ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ភរិយាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកស្រី និងក្រុមការងារ ព្រមទាំងកូនស្រី បានយកអំណោយទៅចែកជូនដល់ពលរដ្ឋក្រីក្រ ស្ថិតនៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្ដកំពត។

កាយវិការមនុស្សធម៌របស់ក្មេងស្រីរូបនេះ បានធ្វើឲ្យក្មេងប្រុស-ស្រីក្រីក្រនៅតាមជនបទជាច្រើនទៀតបង្ហាញស្នាមញញឹម និងស្និទ្ធស្នាល។ ក្នុងសម្លៀកបំពាក់ដែលមានលោហ្គោ ហ្គាឡាក់ស៊ី គេឃើញវត្ដមានពលដ្ឋក្មេងចាស់ជាច្រើន បានទទួលអំណោយក្នុងសកម្មភាពមនុស្សធម៌នេះ៕

ជិន សុភ័ក្ដ្រ