បណ្តា​ធនាគារ​កណ្តាល​សម្រុក​ទិញមាស​ស្តុកទុក ​ច្រើនលើស​ពីការរំពឹង ដោយសារ​មូលហេតុ​ដ៏ស្រួចស្រាល​មួយ​នេះ

  • 2023-11-02 04:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​របស់​ក្រុមប្រឹក្សាមាស​ពិភពលោក បាន​ឱ្យដឹងថា ក្នុងរយៈពេល ៩ខែ​ នៃឆ្នាំ​២០២៣នេះ បណ្តាធនាគារ​កណ្តាល​ បានបង្កើនការទិញ​មាស​សរុបប្រមាណ ៨០០តោន​ឯណោះ កើនឡើង ១៤% ដែលលើសពីការរំពឹងទុក។ ការទិញ​មាស​ដ៏ច្រើន​សន្ធឹកសន្ធាប់នេះ កើនឡើង​ខ្លាំង​គឺបន្ទាប់ពី​ការផ្ទុះសង្គ្រាម​រវាង​អ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែល​បារម្ភពីការផ្គត់ផ្គង់ថាមពល។

ក្នុងចំណោម​នោះ អ្នក​ដែល​ប្រមូល​ទិញមាស​ច្រើនជាងគេ​គឺ​ធនាគារ​កណ្តាលចិន ចំនួន ១៨១តោន បន្ទាប់មកគឺ ប៉ូឡូញ ៥៧តោន និងតួកគី ៣៩តោន។

ក្រៅពីមូលហេតុដ៏ខាងលើនេះ ក៏នៅមាន​កត្តាដទៃទៀតដែរ​ដែលជំរុញ​ការទិញមាស។ បញ្ហា​អតិផរណា និង​ការធ្លាក់ចុះរូបិយបណ្ណ​ក្នុងប្រទេស​ជាច្រើនធៀប​នឹង​លុយដុល្លារអាមេរិក បាន​បង្ខំឱ្យពួកគេ​ត្រូវបង្កើន​ការស្តុកទុកមាស ដើម្បីទប់ទល់​នឹងវិបត្តិនេះ។

លោក John Reade ប្រធាន​អ្នកយុទ្ធសាស្រ្ត​ទីផ្សារ​របស់​ក្រុមប្រឹក្សា​មាស​ពិភពលោក បាន​រំពឹងថា សម្រាប់រយៈពេល​ពេញ​មួយឆ្នាំនេះ ការទិញមាស​នឹងកើនលើសជាងឆ្នាំមុនដែលមានចំនួន ១០៨១តោន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី