មិនធម្មតា​ទេ!​ ព្រះខ័នរាជស្វាយរៀង​ ១០​ប្រកួត​ ៣០​ពិន្ទុ​ពេញ​ដាច់​ក្រុម​លេខ​២​ ចំនួន​ ៨ពិន្ទុ​នៅ​ CPL

  • 2023-11-07 04:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​ បង្ហាញ​ទម្រង់​លេង​ល្អ​ដោយ​រយៈពេល​ ១០​ប្រកួត​កន្លង​ទៅ​នេះ​នៅ​ ខេមបូឌានព្រីមៀរលីក (CPL)​ រដូវ​កាល​ ២០២៣-២០២២៤​ នេះ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ឡើយ​ ពោល​មាន​ ៣០​ពិន្ទុ​ពេញ​តែ​ម្ដង។​

រូបភាពផ្ដល់ជូន

ក្រុម​បាល់ទាត់​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​ខាង​លើ​នេះ​យក​ឈ្នះ​អស់​ហើយ​ក្រុម​ខ្លាំង​នៅ​លីគ​កំពូល​កម្ពុជា​ ដូច​ជា​ ភ្នំពេញក្រោន​ វិសាខា​ បឹងកេត​ និង​ប្រកួត​សប្ដាហ៍​ទី១០​ កាល​ពី​ថ្ងៃ​ទី៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣​ នេះ​បន្ត​យក​ឈ្នះ​ក្រុម​ទ័ព​ ដោយ​លទ្ធផល​ ១-០។​

ការ​ឈ្នះ​លើ​ក្រុម​ទ័ព​នេះ​ធ្វើ​ឲ្យ​ព្រះខ័នរាជស្វាយរៀង​ ឡើង​ដល់​ ៣០​ពិន្ទុ​ពេញ​ក្នុង​ ១០​ប្រកួត​នៃ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ CPL​ រដូវកាល​ថ្មី​នេះ។​ រង់ចាំ​មើល​ទម្រង់​លេង​ដ៏​ល្អ​របស់ ​ក្រុម​ស្វាយរៀង ​នៅ​ឆ្នាំ​នេះ​តើ​មាន​ក្រុម​ណា​ជា​អ្នក​បំបែក​បាន​ពិសេស​នៅ​ជុំ​ទី២​ ឬ​នៅ​តែ​បន្ត​ឈ្នះ​រហូត​បញ្ចប់​រដូវកាល​ និង​ទទួល​បាន​ពាន​តែ​ម្ដង។​

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ ក្រុម​ព្រះខ័នរាជស្វាយរៀង​ បច្ចុប្បន្ន​នេះ​កំពុង​ឈរ​កំពូល​តារាង​ CPL ​ មាន​៣០​ពិន្ទុ​ លេង​ក្នុង​១០ប្រកួត។​ ក្រុម​លេខ២​ ភ្នំពេញក្រោន​ មាន​ ២២​ពិន្ទុ​ និង​ក្រុម​លេខ៣​ វិសាខា​ មាន​ ២១​ពិន្ទុ។​ ទាំង​នេះ​ជា​លទ្ធផល​ពិន្ទុ​នៅ​សប្ដាហ៍​ទី១០៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម