សោកស្តាយ​សម្រាប់​ស្មាតហ្វូន Android ដែល​បាត់​បង់ឱកាស​បំពាក់ឈីប​ភ្ជាប់ផ្កាយរណប តាមលែងទាន់ iPhone និង Huawei ហើយ

  • 2023-11-13 09:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការភ្ជាប់​ទំនាក់​ទំនង​របស់​ស្មាតហ្វូន​ជាមួយផ្កាយរណប​នៅតំបន់គ្មានសេវា (SOS) បានក្លាយ​ជាបច្ចេកវិទ្យា​ថ្មី​នៃទីផ្សារប្រកួតប្រជែងបច្ចុប្បន្ន បន្ទាប់ពី Apple បាន​បញ្ចេញ​ iPhone 14 កាលពីឆ្នាំមុន។ បន្ទាប់មក ក្រុមហ៊ុនស្មាតហ្វូនដទៃ​ក៏ព្យាយាមពង្រីក​បច្ចេកវិទ្យា​នេះតាម Apple ដែរ តាមរយៈក្រុមហ៊ុនឈីប Qualcomm។ ជាមួយគ្នានោះ Huawei ក៏ទើបតែបានបញ្ចេញ Mate 60 Pro ដែល​បំពាក់​ឈីប Kirin 9000s ក្នុងការអនុញ្ញាតឱ្យស្មាតហ្វូន​នេះ​អាច​ខលតាម​ប្រព័ន្ធផ្សាយរណបផងដែរ។

យ៉ាងណាមិញ គួរឱ្យសោកស្តាយ​បំផុត​សម្រាប់ស្មាតហ្វូន Android ដែលភាគច្រើនបំផុត​ប្រើឈីប Snapdragon របស់ Qualcomm ព្រោះថា​ក្រុមហ៊ុនឈីបអាមេរិកនេះ បាន​ចែកផ្លូវគ្នា​ជាមួយក្រុមហ៊ុនផ្កាយរណប Iridium ហើយ។ មានន័យថា ស្មាតហ្វូន​ដែលប្រើឈីប Snapdragon គឺមិនទាន់មានបច្ចេកវិទ្យា​ដែលអាចភ្ជាប់ផ្កាយរណប​នៅតំបន់គ្មាន​សេវាឡើយ។

ការពិតទៅ ក្រុមហ៊ុន Qualcomm បាន​បញ្ចេញ​ឈីប Snapdragon 8 Gen 2 ដែល​អាច​ឱ្យស្មាតហ្វូន​ភ្ជាប់ផ្កាយរណប​បាន ដោយគ្រាន់តែតម្រូវឱ្យក្រុមហ៊ុនស្មាតហ្វូន​បន្ថែមអង់តែន​ក្នុងស្មាតហ្វូនរបស់ខ្លួន។ ប៉ុន្តែ​ដោយសារ​ការបញ្ចប់កិច្ចព្រមព្រៀង​រវាង​ Qualcomm និង Iridium ទើបមិនអាច​ធ្វើឱ្យ​វា​ចេញជារូបរាងប្រើប្រាស់បានឡើយ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី