កោះនរាកំពុងតែល្បីខ្លាំង! តើក្រុងនេះកំពុងសង់ហេដ្ឋារចនាសម្ព័ន្ធអ្វីខ្លះ ដើម្បីក្លាយជា Smart City?
- 2023-11-17 08:38:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោះនរាកំពុងតែល្បីខ្លាំង! តើក្រុងនេះកំពុងសង់ហេដ្ឋារចនាសម្ព័ន្ធអ្វីខ្លះ ដើម្បីក្លាយជា Smart City?
ចន្លោះមិនឃើញ
អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានថ្លែងក្នុងពិធីសម្ពោធ «ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា» កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ការចំណាយរបស់ក្រុមហ៊ុនសម្រាប់គម្រោងកោះនរា ចាប់តាំងពីដំបូង រហូតមកដល់ពេលនេះ មានចំនួនជាង ៣០០លានដុល្លាររួចមកហើយ នឹងត្រូវចំណាយខ្ទង់រយលានដុល្លារបន្ថែមទៀត ដើម្បីគម្រោងទីក្រុងរណបកោះនរានេះ ដោយអាចបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធនានាទាំងអស់នៅក្នុងឆ្នាំ២០២៥ខាងមុខ។
អ្នកឧកញ៉ា បានបញ្ជាក់ថា ដើម្បីឱ្យកោះនរា ក្លាយជាបុរីវៃឆ្លាត (Smart City) ក្រុមហ៊ុន OCIC បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖
សាងសង់បេតុងច្រាំងទន្លេប្រវែងសរុប ៨២០០ម៉ែត្រ
ប្រព័ន្ធលូបង្ហូរក្រោមដី ២ប្រភេទ គឺ លូសម្រាប់ទឹកភ្លៀង និងលូសម្រាប់ទឹកកខ្វក់ ដែលជាប្រព័ន្ធលូទំនើប ងាយស្រួលគ្រប់គ្រង និងមិនប៉ះពាល់បរិស្ថាន និងទន្លេ
ប្រព័ន្ធទឹកស្អាត
ប្រព័ន្ធបំពង់ក្រោមដីសម្រាប់អគ្គិសនី និងខ្សែកាបអុបទិក
អំពូលភ្លើងបំភ្លឺផ្លូវប្រភេទសូឡាចំនួន ៥០០អំពូល
ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សម្រាប់គ្រប់គ្រងសណ្តាប់ធ្នាប់ សន្តិសុខ
សាងសង់ស្ថានីយបូមទឹកឆៅថ្មី ដោយបង្កើនទំហំពី ២៦ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ដល់ ៣៩ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ
សាងសង់ឧទ្យាននរា ប្រវែង ៤២០០ម៉ែត្រ ស្របតាមទន្លេមេគង្គក្រោម ដែលជាសួនច្បារដ៏ស្រស់ស្អាត និងវែងជាងគេក្នុងស្រុកនាពេលបច្ចុប្បន្ន និងមានប្រជាពលរដ្ឋប្រមាណជាង ៥ពាន់ ទៅ ១ម៉ឺននាក់ មកកម្សាន្តជារៀងរាល់ថ្ងៃ។
ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានថ្លែងដែរថា នាពេលអនាគត នៅតំបន់កោះនរា នឹងមានការសង់អគារដែលខ្ពស់ជាងគេនៅកម្ពុជា ហើយនឹងអាចខ្ពស់ជាងគេនៅក្នុងតំបន់ទៀតផង ដែលមានកម្ពស់ ៥៥៥ម៉ែត្រ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB