Sulli ត្រូវគេចោទថាក្បត់ក្រុម ទាំងដែលខ្លួនជាជនរងគ្រោះសុទ្ធសាធដោយសារមហាជន

  • 2023-11-23 02:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រម្លឹកទៅកាលពីឆ្នាំ ២០១៤ ក្រុម f(x) មានការតស៊ូកាន់តែខ្លាំង នៅពេលដែល Sulli ប្រកាសពីការផ្អាកការងារក្រុមមួយរយៈដោយសារតែ «រាងកាយចុះខ្សោយ ឯផ្លូវចិត្តក៏មានបញ្ហា បណ្ដាលមកពីពាក្យចចាមអារ៉ាម និងមតិអាក្រក់ៗ» ខណៈពេលដែលក្រុមកំពុងមមាញឹកក្នុងការ Promote ស្នាដៃបទថ្មីគឺ «Red Light»

ជាមួយគ្នានោះ មុនពេល Sulli ឈប់សម្រាក តារាស្រីរូបនេះបានជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសរាប់មិនអស់ ដូចជាការមិនសហការជាមួយសមាជិក ឬនាំគ្នាចោទថានាងសម្ដែងខ្ជិលៗ។ មិនយូរប៉ុន្មាន មួយឆ្នាំក្រោយមក នាងក៏បានចាកចេញពីក្រុមជាផ្លូវការ។

សកម្មភាពរបស់ f(x) ត្រូវបានជាប់គាំង ខណៈដែល Sulli ក៏មានស្នេហាជាមួយ Choiza ដូច្នេះនៅក្នុងក្រសែភ្នែកមនុស្សជាច្រើន ចាត់ទុក Sulli ប្រៀបដូច "ឧក្រិដ្ឋជន" ដែលក្បត់មិត្តរួមក្រុម ដែលនាំឱ្យក្រុមទាំងមូលបែកខ្ញែក។ តារាស្រីរូបនេះ ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន រិះគន់យ៉ាងខ្លាំង រហូតដល់នាងសម្រេចបញ្ចប់ជីវិត។

ប៉ុន្តែ​ទោះជាយ៉ាងណា ស្ថិតក្នុងវីដេអូ ឯកសារចុងក្រោយ Persona: Sulli តារាស្រីកើតឆ្នាំ ១៩៩៤ រូបនេះបាន​លាតត្រដាង​ការ​ពិត​តាម​រយៈ​គ្មានសល់នូវអ្វី​ដែល​នាង​បាន​ជួប។ ក្នុង​វីដេអូ នាង​បាន​លើក​ឡើង​ពី​អនុស្សាវរីយ៍​របស់​នាង​ជាមួយ​ក្រុម f(x) ដោយ​មាន​អាកប្បកិរិយា​គួរ​ឱ្យ​ស្រឡាញ់​ខ្លាំង​បំផុត និង​បាន​និយាយ​ពាក្យ​ស្រឡាញ់ជាប់មាត់ទៅកាន់​សមាជិករហូត។ សមាជិក​ក្រុម​បាន​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​ស៊ូនឹងការ​លំបាក​រួមគ្នា ដូច្នេះ​កាន់តែមិនសមទំនងឡើយ ដែលមហាជននាំគ្នាចោទ Sulli ក្បត់​ក្រុម។

បន្ទាប់ពីរយៈពេល ៤ ឆ្នាំ វីដេអូចុងក្រោយ Persona: Sulli ត្រូវបានចេញផ្សាយនៅថ្ងៃទី ១៣ ខែវិច្ឆិកា។ ខ្សែវីដេអូនេះគឺជាការងារសិល្បៈចុងក្រោយរបស់ Sulli ដោយបង្ហាញពីបុគ្គលិកលក្ខណៈជាច្រើនដែលនាងមិនធ្លាប់បង្ហាញជាសាធារណៈពីមុន។ នៅក្នុងវីដេអូ នាងបានបង្ហាញពីគំនិត ឬការយល់ចិត្តអំពីការបញ្ចេញមតិមិនល្អ ការសោកសៅក្នុងចិត្តនាង និងការដែលនាងត្រូវបានគេគ្រប់គ្រងក្នុងនាមជាតារា។

ក្នុង​មួយ​ជីវិត​របស់​នាង Sulli ត្រូវ​បាន​ទស្សនិកជន​ជា​ច្រើន​យល់​ច្រឡំ​ថា​ជា​មនុស្ស​ស្រី​ដែល​ចូលចិត្ត​ទាក់ទាញ​ចំណាប់​អារម្មណ៍។ មកទល់នឹងពេលនេះ អ្នកដឹកនាំរឿង Jung Yoon Suk បានបង្ហើបពីបុគ្គលិកលក្ខណៈពិតរបស់តារាស្រីហើយ។ ដូច្នោះ Sulli គឺជាមនុស្សម្នាក់ដែលពូកែ ជាធនធានដ៏ពិសេសសម្រាប់ពិភពសិល្បៈ ហើយតែងតែស្តាប់អ្នកដទៃជានិច្ច។ នាង​រួសរាយរាក់ទាក់ និងមានភាព​កក់ក្តៅ ខុសពី​រូបភាព​របស់នាង​ដែលមហាជនសម្លឹងមក៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ ធារី