បុណ្យអុំទូក! ពេលព្រឹកចេញ​ដើរលេងតាមខេត្ត តែយប់មកវិញ​មើលគេបាញ់កាំជ្រួច ហើយ​នេះ​គឺជាម៉ោង​បាញ់​កាំជ្រួច រយៈពេល៣ថ្ងៃជាប់គ្នា

  • 2023-11-22 02:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឱកាស​រៀបចំ​ព្រះរាជពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះ​ព្រះខែ អកអំបុក ឆ្នាំ​២០២៣ ដែល​នឹង​ប្រព្រឹត្ត​ទៅនៅពេលខាងមុខនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ នឹង​រៀបចំការអុជកាំជ្រួច នៅមុខព្រះបរមរាជវាំង តាម​កាលបរិច្ឆេទ​ដូចខាងក្រោម៖

-ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលាម៉ោង ១៩:០០យប់។

-ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលាម៉ោង ១៩:០០យប់ និងម៉ោង ២៤:០០នាទីអធ្រាត្រ។

-ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលាម៉ោង ១៩:០០នាទីយប់។

សូមជម្រាប​ថា ទូក​ដែលនឹង​ចូលរួម​ប្រកួត​ក្នុង​ព្រះរាជពិធីបុណ្យអុំទូកនេះ មានចំនួន ៣៣៨គ្រឿង និង​ប្រទីបចំនួន៣០ ដែល​នឹង​បង្ហាញ​ខ្លួនក្នុងព្រះរាជពិធីផងដែរ។ នេះបើតាម​ការបញ្ជាក់​របស់​ឯកឧត្តម ឈិន កេតនា  ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី