បុណ្យអុំទូក! កម្មវិធី២នេះ ​នឹងធ្វើឱ្យកោះពេជ្រ-កោះនរា មាន​មនុស្សទៅលេងណែនណាន់​តាន់តាប់ជាមិនខាន

  • 2023-11-23 07:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញសេចក្តី​ជូនដំណឹងថា ក្នុង​ឱកាស​ព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និងសំពះព្រះខែ អកអំបុក ​ចាប់ពីថ្ងៃ២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ រដ្ឋបាល​រាជធានី​រួម​ជាមួយ​ស្ថាប័ន​នានា និងវិស័យ​ឯកជន បាន​រៀបចំ​កម្មវិធី​សប្បាយ​ភាព​នៅតាមទីតាំងចំនួន១២។

ក្នុងចំណោម​កម្មវិធីទាំងនោះ មាន​កម្មវិធីប្រគំតន្រ្តី២ នឹងធ្វើឡើង​នៅកោះពេជ្រ និងកោះនរា។ សម្រាប់​កម្មវិធី​ប្រគំតន្រ្តី​នៅសួនច្បារកោះពេជ្រ City Hall ត្រូវបានរៀបចំ​ដោយស្ថានីយវិទ្យុ និងទូរទស្សន៍ហង្សមាស HDTV។ ចំណែកកម្មវិធីប្រគំតន្រ្តីនៅ​កោះនរា ត្រូវបាន​រៀបចំដោយ​ក្រុមហ៊ុនវឌ្ឍនៈ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទពេញនិយម