Ramos ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ជា​លើក​ទី២៩ហើយ​ក្នុង​អាជីព​របស់​ខ្លួន

  • 2023-11-27 12:11:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​អេស្ប៉ាញ​ Sergio Ramos ត្រូវ​បាន​អាជ្ញាកណ្ដាល​បណ្ដេញចេញ​ពី​ការ​ប្រកួត​ជា​លើក​ទី២៩ហើយ នៅ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន។ លើក​ទី២៩នេះ​បាន​កើត​ឡើង​អំឡុង​ប្រកួត​រវាង​ក្លឹប Real Sociedad ប៉ះ​នឹង​ក្លឹប Sevilla ដោយ​ខាង Sevilla ចាញ់​ក្នុង​លទ្ធផល ២ទល់​នឹង​ ១។

អតីត​កីឡាករ Real Madrid និង​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​ត្រូវ​បានអាជ្ញាកណ្ដាល​ឱ្យ​កាត​ក្រហម​នៅ​នាទី​ទី៨៨។

Ramos ជា​កីឡាករ​ដែល​ទទួល​បាន​កាតក្រហម​ច្រើន​ជាង​គេ​នៅ​ក្របខ័ណ្ឌ​បាល់ទាត់​លីគ​អេស្ប៉ាញ​ La Liga។ ចំណែក​ថ្នាក់​ពិភពលោក​វិញ Ramos នៅ​ពី​ក្រោយ​កីឡាករកូឡុំប៊ី Gerardo Bedoya ដែល​ទទួល​បាន ៤៦កាត។

ក្នុង​ចំណោម​កាតក្រហម​ទាំង ២៩ របស់ Ramos កីឡាករ​រូប​នេះ​បាន​កាតក្រហម​ពេល​លេង​នៅ Real Madrid ច្រើន​ជាង​គេ​ ដោយ​បាន ២៦ដង។

សូម​ជម្រាប​ផង​ដែរ​ថា Ramos ត្រលប់​មកលេង Sevilla នៅ​ក្នុង​ឆ្នាំ២០២៣នេះ ក្រោយ​ចាកចេញ​ពី​ក្លឹប Paris Saint-Germain៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល