ប្រសិទ្ធភាពការងារល្អ! ចូលរួមត្រេកអរលោក ហែម គិរី ក្លាយជាអគ្គលេខាធិការសហព័ន្ធហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍
- 2023-11-30 05:09:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រសិទ្ធភាពការងារល្អ! ចូលរួមត្រេកអរលោក ហែម គិរី ក្លាយជាអគ្គលេខាធិការសហព័ន្ធហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
ដោយមើលឃើញពីសមត្ថភាព និងភាពខំប្រឹងប្រែងរបស់ក្រុមហែលទឹកកម្ពុជាពីសំណាក់ប្រទេសក្នុងតំបន់អាស៊ានគឺសម្រេចជ្រើសរើសលោក ហែល គិរី ឲ្យធ្វើជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ចាប់ពីពេលនេះតទៅ។
លោក ហែល គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា ក្រោយការជួបប្រជុំជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ានប៉ុន្មានថ្ងៃមុននេះនៅប្រទេសគឺបានសម្រេចគ្នាបង្កើតឲ្យមានសហព័ន្ធកីឡាហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ជាផ្លូវការ។ ក្នុងនោះលោកបានត្រូវជ្រើសរើសជាអគ្គលេខាធិការសហព័ន្ធមួយនេះផងដែរក្នុងការដឹកនាំសកម្មភាពនានា។
គ្រូដែលមានបទពិសោធរបស់កម្ពុជាខាងលើប្រាប់ទៀតថា ជាមោទកភាពសម្រាប់កម្ពុជា និងសម្រាប់លោកផ្ទាល់ផងដែរ ដែលគេទុកចិត្តលើកម្ពុជា ទុកចិត្តលើសមត្ថភាពលោកហើយជ្រើសឲ្យកាន់ការងារនេះ។ ការកាន់ការងារជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកពាក់ជើងទានេះគឺមានតួនាទីសំខាន់ និងមានភារកិច្ចច្រើន។ ទន្ទឹមនិងនេះគឺជាចំណុចល្អមួយសម្រាប់កម្ពុជា ព្រោះមានលទ្ធភាពច្រើនក្នុងការរៀបចំការប្រកួត និងអភិវឌ្ឍន៍កីឡាមួយនេះកាន់តែមានសក្ដានុពលបន្ថែម។
បញ្ជាក់ដែរថា លោក ហែល គិរី ជាអតីតកីឡាករឆ្នើមរបស់កីឡាហែលទឹកកម្ពុជា និងធ្លាប់ឈ្នះមេដាយអន្តរជាតិជូនមាតុភូមិផងដែរ។ បច្ចុប្បន្នលោកជាកម្លាំងស្នូល និងជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក។ លោកជាកូនប្រុសរបស់ព្រឹទ្ធាចារ្យ ហែម ថុន។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោក និងថ្នាក់ដឹកនាំបានជួយកីឡាហែលទឹកឈ្នះមេដាយមាស ស៊ីហ្គេម និងមេដាយអន្តរជាតិជាច្រើន។ ចំពោះសហព័ន្ធកីឡាហែលទឹកពាក់ជើងទាដែលទើបបង្កើតនេះគឺមានប្រទេសចូលជាសមាជិកប្រមាណ ៧ប្រទេសហើយរួមទាំងកម្ពុជា។ ប្រធានសហព័ន្ធគឺខាងថៃ អគ្គលេខាធិការ លោក ហែល គិរី ។ សហព័ន្ធគឺបានទទួលស្គាល់ជាផ្លូវការពីសហព័ន្ធហែលទឹកពាក់ជើងទាពិភពលោក (WORLD UNDERWATER FEDERATION) ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB