ដល់ពេលចាប់យកការងារថ្មីហើយ! ល្បីថា G-Dragon សម្រេចចិត្តចូល Galaxy

  • 2023-12-05 07:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសេចក្ដី​រាយការណ៍​ថា​ G-Dragon បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ភ្នាក់ងារ​ថ្មី​គឺ Galaxy Corporation ហើយ ដោយព័ត៌មាននេះបង្កជាការភ្ញាក់ផ្អើលជាខ្លាំង។

យោងតាមរបាយការណ៍ផ្តាច់មុខពី Money Today បាន​ឲ្យដឹងថា G-Dragon បានសម្រេចចិត្តចុះកិច្ចសន្យាផ្តាច់មុខជាមួយ Galaxy CorporationGalaxy Corporation ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ហើយផ្តោតជាចម្បងលើ AI និង metaverse ការអភិវឌ្ឍន៍ IP និងការផ្តល់អាជ្ញាបណ្ណ ប៉ុន្តែក៏ផ្តោតលើការផលិត ការគ្រប់គ្រង និងពាណិជ្ជកម្មផងដែរ។ ពួកគេបានចូលរួមក្នុងការបង្កើតកម្មវិធីដ៏ពេញនិយមជាច្រើនដូចជា Physical: 100 និង Street Woman Fighter

ប្រភពផ្ទៃក្នុងមួយបាន​លើកឡើងថា៖ «វាជាការយល់ឃើញរបស់ខ្ញុំដែរទេ ដែល G-Dragon បានឈានដល់កិច្ចព្រមព្រៀងជាមួយ Galaxy Corpertaion លើលក្ខខណ្ឌសម្រាប់កិច្ចសន្យាផ្តាច់មុខ។ ខ្ញុំរំពឹងថានឹងមានការប្រកាសជាផ្លូវការក្នុងពេលឆាប់ៗនេះ»

នាយកប្រតិបត្តិរបស់សាជីវកម្ម Galaxy Corpertaion លោក Choi Yong Ho បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ នៅពេលដែលលោកបានអមដំណើរលោកប្រធានាធិបតី Yoon Suk Yeol ក្នុងដំណើររបស់លោកទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងកាតា ត្រឡប់មកវិញក្នុងខែតុលា ឆ្នាំ ២០២៣។ លើសពីនេះ ផលិតករកម្មវិធី Physical: 100 លោក Jang Ho Gi បានចូលរួមជាមួយក្រុមហ៊ុននៅខែមិថុនា ឆ្នាំ ២០២៣ ជា ប្រធានផ្នែកមាតិកា។

ទាក់ទងនឹង​ព័ត៌មានរបស់ G-Dragon នេះដែរ Galaxy Corpertaion ក៏បាន​ចេញសេចក្ដីថ្លែងការណ៍ខ្លីមួយដែរថា៖ «មិនមានអ្វីដែលយើងអាចបញ្ជាក់ជាផ្លូវការនៅពេលនេះបានទេ។ វាពិបាកសម្រាប់យើងក្នុងការផ្តល់ចម្លើយនៅពេលនេះ ដូច្នេះយើងនឹងជូនដំណឹងបន្ថែមទៀត នៅពេលណាដែលអាចធ្វើទៅបាន»៕

ប្រភព៖ Koreaboo