អូកា រៀបចំកម្មវិធីបណ្តែតប្រទីប ដើម្បីថែរក្សាទម្រង់ប្រពៃណី

  • 2023-12-08 10:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិធីបណ្តែតប្រទីប គឺជាបុណ្យប្រពៃណីរបស់ខ្មែរដែល​បញ្ជាក់នូវទឹកចិត្ត មនោសញ្ចេតនា គោរពដឹងគុណដល់​ព្រះសម្មាសម្ពុទ្ធ​គឺព្រះចង្កូមកែវ ដែលប្រតិស្ឋាននៅពិភពនាគ និងស្នាមព្រះបាទរបស់ព្រះអង្គប្រតិស្ឋាននៅស្ទឹងណាមទា និង​កន្លែងដទៃទៀត ព្រមទាំងគោរព​ដឹងគុណ​ដល់ព្រះគង្គា គឺទន្លេមេគង្គ និងទន្លេសាប និងព្រះធរណីដែលបានផ្តល់ជីវជាតិដ៏សំខាន់​សម្រាប់​វិស័យកសិកម្ម ហើយបានផ្តល់​នូវជីវភាពរស់នៅរបស់ប្រជាជាតិកម្ពុជាយ៉ាងរុងរឿងប្រកបដោយសុខុមាលភាព។

ពិធីបណ្តែតប្រទីប តែងតែប្រារព្ធ​ឡើងភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទុក ដែលប្រព្រឹត្តទៅនៅវេលាយប់ថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក។ ពិធីបណ្តែត​ប្រទីប គឺមានកំណើតដំណាលគ្នានឹង​ពិធីបុណ្យអុំទូក ដែលរីកចម្រើន​ក្នុងសង្គមខ្មែរ​តាំងពី​ស.វ​ទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដែល​ទ្រង់​យាងធ្វើសង្រ្គាមជើងទឹក​បង្រ្កាបពួកចាម រំដោះនគរ​ឱ្យ​ផុតស្រឡះពីខ្មាំងសត្រូវ ដោយ​មានឆ្លាក់ជាប្រវត្តិសាស្រ្តលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មា (ឯកសារយោង សៀវភៅជ័យវរ្ម័នទី៧ នៃសាសនះបណ្ឌិតសភាកម្ពុជា)។ ទន្ទឹមនឹងនេះ មួយអន្លើក៏មានជាប់ឥទ្ធិពលព្រហ្មញ្ញសាសនា ដែលប្រវត្តិអគ្គីហោត្រះ រឺ ហោមពិធីដោយការអុចទានធូប ប្រទីបជ្វីលា ដើម្បីបូជាដល់អាទិទេព ។

ដើម្បីចូលរួម​ក្នុងពិធីប្រពៃណីជាតិខាងលើនេះ ថ្នាក់ដឹកនាំនិងនិយោជិកនៃក្រុមហ៊ុនសាប៊ូ អូកា ទាំងអស់ បានរៀបចំពិធីបណ្តែតប្រទីប នៅស្ពានថ្មីកោះនរា កាលពីរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ក្នុងគោលបំណង ចូលរួមគាំទ្រ និងជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍បុណ្យអុំទូក តាមរយៈ​សកម្មភាព​សប្បាយៗ ការថែរក្សាទំនៀមទំលាប់ប្រពៃណី និងលើកទឹកចិត្តឲ្យភ្ញៀវជាតិ និងអន្តរជាតិ បានរីករាយនិងចងចាំនូវអត្ថន័យ​ពិធីសំខាន់ៗនៃព្រឹត្តការណ៍បុណ្យអុំទូក ហើយ​នឹងមក​ទស្សនាពិធីបុណ្យជាតិមួយនេះ នៅឆ្នាំក្រោយៗបន្តទៀត និង​ដើម្បីជាការគោរពដឹងគុណ និងបួងសួងសូមសេចក្តីសុខដល់ក្រុមគ្រួសារ ព្រមទាំងសុំ​សេចក្តីសុខ​ចម្រើន​ដល់ប្រជាជនកម្ពុជាទាំងមូល​ ប្រកបដោយភាពរុងរឿងបន្តទៅមុខទៀត ។

គួររំលឹកផងដែរថា អូកា សាប៊ូទឹកបោកសម្លៀកបំពាក់គុណភាពស្តង់ដារជប៉ុន រូបមន្តថ្មី Oxi ជា​បច្ចេកវិទ្យាចុងក្រោយ ជម្រះស្នាម ប្រឡាក់ពីខាងក្នុង លើកសម្រស់ពណ៌ក្រណាត់ ធ្វើឲ្យសាច់ក្រណាត់ទន់ ភ្លឺ កម្ចាត់ក្លិនញើសផ្តល់ក្លិនក្រអូប365ថ្ងៃ (មានតែសាប៊ូ អូកា មួយគត់) ហើយមាន pH ស្មើទឹកមិនបង្កឲ្យរលាកស្បែក មិនរោល មិនកាត់ដៃ និងមិនរបកស្បែក គុណភាពសុវត្តិភាព និងសន្សំសំចៃខ្ពស់ ប្រើប្រាស់ចំណេញជាងសាប៊ូម្ស៉ៅរហូតដល់ 3ដងឯណោះ ។

សូម​ជម្រាបថា ការបង្កើតព្រឹត្តិការណ៍ដ៏ប្លែកលេចធ្លោជាងគេដែលបាន​ធ្វើឲ្យកក្រើក​កោះពេជ្រ​កន្លងទៅ ក្រុមហ៊ុន​សាប៊ូអូកាមានគោលបំណង២ធំៗ៖

ទី១ ក្រុមហ៊ុនអូកា គាំទ្រ និងចូលរួមសកម្មភាពនានាជំរុញការផ្សព្វផ្សាយពិធីបុណ្យអុំទូកនេះ ឲ្យបានកាន់តែទូលំទូលាយ ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីលើកស្ទួយនិងថែរក្សាពិធីបុណ្យជាតិដ៏ធំនេះ​ឱ្យ​នៅគង់វង្ស​ដល់ក្មេងៗ​ជំនាន់ក្រោយបានស្គាល់ និងរីករាយកម្សាន្ត។

ទី២ ក្រុមហ៊ុនអូកា ដាក់បង្ហាញផលិតផលថ្មី រូបមន្តថ្មី ដែលបានឆ្លងកាត់មន្ទីរពិសោធន៍ជប៉ុន និងបានទទួលស្គាល់គុណភាពផលិតផល កម្រិត ISO, GMP, និង HaLAL ដែលមានគុណភាព សុវត្ថិភាព សន្សំសំចៃខ្ពស់ តាមបច្ចេកវិទ្យាទំនើបចុងក្រោយ ដោយ​មានតែសាប៊ូ អូកា មួយគត់ គ្មានសាប៊ូក្នុងស្រុកណាមានដូចសាប៊ូ អូកា ឡើយ៕

អត្ថបទពេញនិយម