តារាស្រី កូនកាត់ ខ្មែរ-បារាំង ទទួលបានឱកាសសម្តែងភាពយន្តលើកដំបូង ជាតួឯក ក្នុងរឿងកុនខ្នាតធំ

  • 2023-12-11 06:28:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ផលិតកម្ម អិលឌី បានធ្វើពិធីក្រុងពលី បើកកាមេរ៉ា ថតខ្សែភាពយន្តខ្នាតធំ រឿង ប្រវត្តិស្នេហ៍នាងនាថ ដោយប្រើទុន ១លានដុល្លារ។

“ប្រវត្ដិស្នេហ៍នាងនាថ” គឺជាខ្សែភាពយន្ដបែបប្រឌិត បង្កប់ឈុតឆាកកំប្លែង និងស្នេហាផ្អែមល្ហែមរបស់គូស្នេហ៍នាសម័យក្រោយអង្គរ នឹងត្រូវផលិតជា ៣វគ្គ គឺវគ្គទី១ បង្ហាញពីស្នេហាយុវវ័យក្រោយសម័យអង្គរ វគ្គទី២ បង្ហាញពីជីវិតគូ ប្រៀបដូចជា ជើងមេឃពណ៌ស្វាយ និងវគ្គទី៣ បង្ហាញពីសាច់រឿងខ្មោចចិញ្ចឹមកូនមនុស្ស។ ចំណែក តួឯកប្រុសនៅក្នុងរឿងខ្នាតធំនេះ គឺ តារាប្រុសមីយ៉ាន់ម៉ា Paing Takhon និង តួឯកស្រី គឺ ស្រីស្អាត Melia ដែលជាកូនកាត់ខ្មែរ-បារាំង។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺតួឯកស្រី នៅក្នុងរឿង ប្រវត្តិស្នេហ៍នាងនាថ គឺ Melia ដែលជាកូនកាត់ខ្មែរ-បារាំង ហើយរូបនាង ក៏ជាតារាម៉ូដែលម្នាក់ផងដែរ។ ចំណែករូបសម្រស់ តួឯកស្រីរូបនេះវិញ គឺថា ស្រស់ស្អាតខ្លាំង តែម្តង។ រឿង ប្រវត្តិស្នេហ៍នាងនាថ គឺជារឿងដំបូងរបស់ Melia នៅក្នុងវិស័យភាពយន្ត។ តារាស្រីរូបនេះ បានធ្វើការថ្លែងអំណរគុណដល់ អ្នកទាំងអស់គ្នាដែលបានគាំទ្រនាង ហើយនាងជឿជាក់ថា រឿងនេះនឹង ល្អមើលសម្រាប់ទស្សនិកជន។

ដោយឡែក គេសង្កេតឃើញមានតួអង្គផ្សេងៗទៀត ចូលរួមសម្តែងនៅក្នុងរឿងខ្នាតធំនេះ ដូចជា ឌីជេ កាកា, លោក ជា សុវណ្ណនរាហ៍ និង ពូឃ្លាំង។ តាមការបញ្ជាក់ពីលោក លៀក លីដា ចាងហ្វាងផលិតកម្ម អិល ឌី បានបង្ហាញជំហរថា បើទោះបីខ្សែភាពយន្ដ “ប្រវត្ដិស្នេហ៍នាងនាថ” ធ្លាប់ត្រូវបានផលិតករដទៃលើកមកផលិតជាច្រើនមកហើយ ប៉ុន្ដែពុះពារផលិតវាឲ្យបាន ដោយផ្ដោតលើគុណភាព និងចំណីអារម្មណ៍កាន់តែប្លែកសម្រាប់មហាជន។

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា