តោះ! ទស្សន៍ទាយ​នរណា​នឹង​ក្លាយ​ជា​ម្ចាស់​ឡាន​ស្អែក​នេះ​រវាង​ បញ្ញា​ សោភ័ណ្ឌ​ ឌីណា​ សុខហ៊ុច​

  • 2023-12-13 10:43:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ឡាន​របស់​សង្វៀន​ BTV​ ដែល​ជា​ការ​ឧបត្ថម្ភ​ពី​ BOOSTRONG​ ឈាន​មក​ដល់ហើយ​នៅ​យប់​ស្អែក​នេះ​នៅ​ខណ្ឌ​កំបួល​ ខណៈ​កីឡាករ​ លន​ បញ្ញា​ យ៉េន ឌីណា​ មឿន​ សុខហ៊ុច​ និង​ ផល​ សោភ័ណ្ឌ​ ក៏​ថ្លឹង​ទម្ងន់​ និង​ត្រៀម​រួចរាល់។​

លោក​ គង់ វិសាល (ខាងឆ្វេងគេ)

លោក​ គង់​ វិសាល​ តំណាង​ទូរទស្សន៍​បាយ័ន​ និង​ BTV​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ដណ្ដើម​ឡាន​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ដែល​បន្ថែម​ពី​ការ​ប្រកួត​ទាំង​៥​នា​ពេល​បច្ចុប្បន្ន​របស់​សង្វៀន​បាយ័ន​នៅ​ពេល​នេះ។​ នេះ​ជា​លើក​ទី២​ហើយ​ដែល​ BTV​ បាន​រៀបចំ​ឡើង​ក្រោម​ការ​ជ្រោមជ្រែង​ឧបត្ថម្ភ​ពី​ BOOSTRONG។​

ជា​មួយ​គ្នា​នេះ​ដែរ​តំណាង​អ្នក​រៀបចំ​ខាង​លើ​ពិត​ជា​មាន​មោទកភាព​ជា​ខ្លាំង​ចំពោះ​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ BOOSTRONG​ ក្នុង​ការ​លើកស្ទួយ​ជីវភាព​កីឡាករ​ កីឡា​ការិនី​ និង​លើកស្ទួយ​វិស័យ​ប្រដាល់​គុន​ខ្មែរ​ឲ្យ​ល្បីល្បាញ​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ និង​លើ​ឆាក​អន្តរជាតិ។​

ទិដ្ឋភាព​សន្និសីទ​សារព័ត៌មាន​

លោក​ គង់​ វិសាល​ បន្ថែម​ទៀត​ថា​ក្នុង​នាម​អ្នក​រៀបចំ​កម្មវិធី​គឺ​បាន​ខំ​ប្រឹងប្រែង​ចាប់​គូ​ និង​រក​នូវ​កីឡាករ​ល្អៗ​មាន​សមត្ថភាព​ពិតប្រាកដ​ដើម្បី​យក​មក​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​កម្ពុជា​ឲ្យ​បាន​ជក់ចិត្ត​ និង​ប្រកួត​ដោយ​អស់​ពី​សមត្ថភាព​ជូន​ដល់​មហាជន​ទស្សនា​ និង​ម្ចាស់​ឧបត្ថម្ភ​ផង​ដែរ។​ លោក​សំណូមពរ​ដល់​អ្នក​ស្រឡាញ់​ចូលចិត្ត​គុន​ខ្មែរ​សូម​កុំ​ភ្លេច​មក​ទស្សនា​ផ្ទាល់​ ឬ​គាំទ្រ​ដល់​កម្មវិធី​នេះ​ដើម្បី​លើក​ទឹកចិត្ត​ និង​ជំរុញ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​រឹតតែ​មាន​ភាព​ល្បីល្បាញ។​

ទិដ្ឋភាព​សន្និសីទ​សារព័ត៌មាន​

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​ "ប៊ូសស្ត្រងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្ត្រងឱ្យឡាន"​ នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​ ៧យប់​ស្អែក​នេះ​តទៅ​ដែលទីតាំងនោះនៅ​ជាប់​របង​វត្ត​ស្ងួនពេជ្រ​ ខណ្ណ​កំបូល។​ ការ​ប្រកួត​នេះ​នឹង​មាន​ផ្សាយ​តាម​ BTV​ ផង​ដែរ។​ ចំពោះ​បេក្ខភាព​ដណ្ដើម​ឡាន​រួម​មាន​ លន​ បញ្ញា​ ផល​ សោភ័ណ្ឌ​ យ៉េន ឌីណា​ និង​ មឿន​ សុខហ៊ុច។​ វគ្គ​ទី១​ ត្រូវ​ប្រកួត​ឈ្នះ​សិន ​រួច​ទើប​រង់ចាំ​ស្ដាប់​លទ្ធផល​បោះឆ្នោត​ពី​អ្នកគាំទ្រ​បន្ថែម​ទៀត។​ កីឡាករ​ ២រូប​ណា​ជាប់​ការ​បោះឆ្នោត​គឺ​ត្រូវ​ប្រកួត​ ចាញ់​-ឈ្នះ វគ្គ​ទី២​ ដណ្ដើម​ឡាន​តែ​ម្ដង។​ រង់ចាំ​មើល​នរណា​នឹង​ក្លាយ​ជា​ម្ចាស់​ឡាន​របស់​ BOOSTRONG​ ស្អែក​នេះ៕​

ទិដ្ឋភាព​សន្និសីទ​សារព័ត៌មាន​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB*

អត្ថបទ៖ នួន ស៊ីណា​