1Byte - រីករាយបុណ្យគ្រីស្មាស់ជាមួយនឹងប្រូម៉ូសិនពិសេសប្រចាំខែធ្នូ

  • 2023-12-15 04:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាសទទួលបានប្រូម៉ូសិនពិសេសដ៏ច្រើនសន្ធឹកសន្ធាប់ពី 1Byte ដើម្បីអបអរពិធីបុណ្យគ្រីស្មាស់ បានមកដល់ហើយ! ប្រូម៉ូសិនទាំងនោះមានដូចជា៖

  • Cloud Server & Hosting: បញ្ចុះតម្លៃរហូតដល់ 30% ព្រមទាំងទទួលបាន Domain មួយភ្លាមៗ រួមជាមួយការប្រើប្រាស់សេវាកម្មមិនគិតថ្លៃចំនួន 2 ខែ ពេញ។

  • ទទួលបានការប្រើប្រាស់សេវាកម្ម Cloud Server ឬសេវាកម្ម Hosting ដោយមិនគិតថ្លៃចំនួន 30ថ្ងៃ ចំពោះអតិថិជនដែលមានបំណងចង់សាកល្បងប្រើប្រាស់សេវាកម្ម 1Byte

  • Domain Names: បញ្ចុះតម្លៃរហូតដល់ 30%

  • ទទួលបានទឹកប្រាក់ត្រលប់ចំនួន 10% នៃទឹកប្រាក់បញ្ជាទិញសរុប នៅរាល់ពេលអតិថិជនទិញសេវាកម្ម Cloud Server & Hosting ថ្មី ឬក៏បន្តគម្រោងដែលមានស្រាប់របស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងប្រូម៉ូសិនខាងលើ សូមចុចទីនេះ៖ https://1byte.com/promotion

1Byte ជាក្រុមហ៊ុនផ្តល់សេវាកម្ម Cloud Computing និង Web Hosting ឈានមុខគេនៅប្រទេសកម្ពុជា ដោយ 1Byte មានផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា Cloud Server, Cloud Hosting, Shared Hosting, WordPress Hosting, Domain, SMS Brandname និង AWS partner1Byte មិនត្រឹមតែជាអ្នកផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូសហការដែលតែងមើលថែទាំហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌល ទិន្នន័យរបស់អតិថិជនគ្រប់រូបដោយហ្មត់ចត់ និងប្រកបដោយទំនួលខុសត្រូវខ្ពស់ដើម្បីដើរឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីវកម្មរួមគ្នា។

ក្នុងពេលមិនដល់ 1ឆ្នាំ ផង 1Byte ក៏ទទួលបានងារជា AWS Partner of the Year for Emerging Markets នៅក្នុងកម្មវិធី AWS Partner Awards ASEAN 2023។ ក្នុងរយៈពេលមួយឆ្នាំមកនេះ 1Byte បានរៀបចំកម្មវិធីជាហូរហែ ដើម្បីមានឱកាសបានជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអតិថិជនផង និងដើម្បីផ្តល់រង្វាន់លើកទឹកចិត្តចំពោះអតិថិជនដែលគាំទ្រ 1Byte ផង ដែលកម្មវិធីទាំងអស់នោះមានដូចជា៖

  • កម្មវិធីបង្វិលកង់យករង្វាន់ក្នុងខែកក្កដា និងសីហា នៅអ៊ីអនសែនសុខ និងអ៊ីអនមានជ័យ និងក្នុងខែវិច្ឆិកា នៅផ្សារម៉ាក្រូ ដែលរង្វាន់មានចាប់តាំងពីអាយយឺត រហូតដល់ E-Codes តម្លៃរហូតដល់ 50 ដុល្លារ

  • កម្មវិធីសម្ព័ន្ធ (1Byte Affiliate Program)៖ ផ្តល់កម្រៃជើងសារ (Commission) ជូនអតិថិជនចាស់ដែលណែនាំមិត្តភក្តិ ឬអ្នកដែលខ្លួនស្គាល់ឱ្យប្រើប្រាស់សេវាកម្ម 1Byte ក្នុងទម្រង់ជាក្រេឌីតប្រូម៉ូសិនចំនួន $5 ក្នុងម្នាក់ ពេញមួយឆ្នាំ។ សូមចុចលើលីង ដើម្បីស្វែងយល់ពីកម្មវិធីសម្ព័ន្ធ៖ How to Use the Affiliate Program at 1Byte

  • ចូលរួមកម្មវិធីពិព័រណ៍បច្ចេកវិទ្យាកម្ពុជា 2022 ដែលរៀបចំឡើងនៅក្នុងខែវិច្ឆិកា នាទីក្រុងកោះពេជ្រ។

  • សហការជាមួយវិទ្យាស្ថានជាតិគ្រប់គ្រងក្នុងការផ្តល់មួកសុវត្ថិភាពចំនួន 200​ មួក ជូនដល់ប៉ូលិសឃុំ និងលោកគ្រូអ្នកគ្រូនៅបឋមសិក្សា និង អនុវិទ្យាល័យ រាយប៉ាយ ស្ថិតក្នុងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

  • ដំឡើងផ្ទាំងប៉ាណូផ្សព្វផ្សាយនៅទូទាំងរាជធានីភ្នំពេញពីសេវាកម្មរបស់ 1Byte

AWS (Amazon Web Services)៖ ជាវេទិកាអនឡាញដែលផ្តល់នូវដំណោះស្រាយ Cloud Computing ប្រកបដោយប្រសិទ្ធភាពខ្ពស់សក្តិសមនឹងការចំណាយ។ AWS ផ្តល់ជូននូវសេវាកម្មដែលមានលក្ខណៈពិសេសពេញលេញជាង 200 ពីមជ្ឈមណ្ឌលទិន្នន័យទូទាំងពិភពលោកដើម្បីបំពេញតម្រូវការប្រព័ន្ធសុវត្ថិភាពអនឡាញសម្រាប់អង្គការ/ស្ថាប័ន/ក្រុមហ៊ុនដែលងាយនឹងទទួលរងការវាយប្រហារ។

Loyalty Program៖ ក្នុងពេលឆាប់ៗនេះ 1Byte នឹងបើកដំណើរការកម្មវិធី Loyalty Program ជាកម្មវិធីមួយដែលបញ្ជាក់ពីសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ 1Byte ក្នុងការកសាងទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន ក៏ដូចជាដើម្បីជាការអរគុណចំពោះអតិថិជនដែលបានរួមដំណើរជាមួយ 1Byte ដោយធ្វើការផ្តល់រង្វាន់ជូនអតិថិជនទៅតាមចំនួនទឹកប្រាក់ដែលអតិថិជនបានចំណាយក្នុងការប្រើប្រាស់សេវាកម្មរបស់ 1Byte និងទៅតាមប្រភេទអតិថិជនដែលមានបួនប្រភេទខុសៗគ្នា គឺ Bronze, VIP Silver, VIP Platinum និង VIP Diamond។ សម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះ៖ https://1byte.com/loyalty-program

1Byte សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនគ្រប់រូបដែលមានទំនុកចិត្ត និងគាំទ្រសេវាកម្មរបស់ 1Byte កន្លងមក ហើយ 1Byte សង្ឃឹមថា យើងនឹងបន្តដើរលើផ្លូវរួមគ្នា ដើម្បីភាពរីកចម្រើន ភាពច្នៃប្រឌិត និងភាពជោគជ័យក្នុងអាជីវកម្មរួមគ្នាក្នុងពេលដ៏យូរអង្វែងទៅមុខទៀត ហើយក្នុងឆ្នាំថ្មីខាងមុខនេះ 1Byte នឹងមានកម្មវិធីថ្មីៗ ប្រូម៉ូសិនពិសេសៗ និងការផ្តល់រង្វាន់ជូនអតិថិជនជាបន្តបន្ទាប់ ដើម្បីជាប្រយោជន៍ត្រលប់ចំពោះអតិថិជន។ រីករាយឆ្នាំថ្មី ឆ្នាំសកល!

ទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

លេខទូរសព្ទ៖ +855 88 468 8888

អ៊ីមែល៖ support@1byte.com

អាសយដ្ឋានក្រុមហ៊ុន៖ F14 អគារ Keystone មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ

ស្វែងយល់បន្ថែមពីយើងខ្ញុំតាមរយៈ៖

វេបសាយ៖ https://1byte.com/

ហ្វេសប៊ុកផេក៖ https://www.facebook.com/1bytecom

Twitter: https://twitter.com/1bytecom

YouTube: https://www.youtube.com/channel/UCkuvhDikDM-ffP8g3Y3jL0A/featured

តេឡេក្រាម៖ https://t.me/onebytecom

Instagram: https://www.instagram.com/accounts/login/?next=/1bytecom/