ប្រពន្ធស្អាតសប្បាយចិត្ត មានប្ដីល្អនៅពីក្រោយ? ស្វាមីរបស់ អេដា បោះពាក្យមួយឃ្លាឱ្យនាង
- 2023-12-19 06:59:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធស្អាតសប្បាយចិត្ត មានប្ដីល្អនៅពីក្រោយ? ស្វាមីរបស់ អេដា បោះពាក្យមួយឃ្លាឱ្យនាង
ចន្លោះមិនឃើញ
ម្ចាស់បទ «នៅទីនេះកំពុងមានមនុស្សខូចចិត្ត» អេដា កំពុងតែសាងភាពផ្អែមល្ហែម និងហាក់មានក្ដីសុខខ្លាំងជាមួយ ស្វាមី នងកូនស្រីបណ្ឌូលចិត្តលើទឹកដី ប្រទេសអាល្លឺម៉ង់។
ជីវិតស្រស់បំព្រងដូចកុលាបត្រូវទឹក ធ្វើឱ្យ អេដា ពេញចិត្ត ញញឹមបិទមាត់ជាប់ ក្រោយទទួលបានអារម្មណ៍រីករាយក្នុងជីវិត ហើយពាក្យសម្ដី ដ៏មានអត្តន័យរបស់ស្វាមីនាង ដែលជម្រុញឱ្យនាងធ្វើអ្វីដែលសប្បាយចិត្ត មិនថារស់នៅ ឬការធ្វើដំណើរកម្សាន្ដជុំវិញពិភពលោក ទោះចំណាយច្រើនក៏ដោយឱ្យតែនាងសប្បាយចិត្ត ពោលលុយក៏ប្រឹងរក មានកម្លាំងដើរលេងក៏ត្រូវដើរ។
«ខ្ញុំប្រាប់គាត់ថា បើយើងកុំដើរលេងច្រើន យើងប្រហែលសល់លុយរាប់សិបមុឺនដូចគេហើយ.. ប្តីថា តើជីវិតមានន័យអីទៅ បើយើងដេកអោបលុយដោយមិនបានឃើញពិភពលោកដ៏ស្រស់ស្អាតមួយនេះ?!?! ចឹងយើងនាំគ្នាដើរទៀតទៅ ចាំចាស់ដើរលែងបានចាំឈប់ អរគុណប្តីល្អ» អេដា ថ្លែង។
សុភមង្គល ក្ដីសុខក្នុងគ្រួសារ របស់តារាចម្រៀង Original Song រូបនេះ សាយភាយជារឿយៗលើបណ្ដាញសង្គមហ្វេសប៊ុកដែលតារាស្រីរូបនេះបានបង្ហោះ។ ក្ដីសុខ ដែលស្វាមីបានផ្ដល់ឱ្យ ធ្វើឱ្យ អេដា មិនស្ទាក់ស្ទើរហៅស្វាមីរបស់ខ្លួន ថាជា ប្ដីល្អពេញៗមាត់៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB