អស់ចម្ងល់ហើយ! ស្វាគមន៍ G-Dragon ក្លាយជាតារាថ្មីរបស់ Galaxy ជាផ្លូវការពីពេលនេះទៅ

  • 2023-12-21 02:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងពេល​នៃសន្និសីទកាសែតនៅ JW Marriott Hotel នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣​នេះ Galaxy Corporation បាន​ប្រកាសថា​ក្រុមហ៊ុនបាន​ចុះកុងត្រាផ្ដាច់មុខ​ជាមួយនឹង​ G-Dragon ហើយ ក្រោយមាន​ពាក្យចចាមអារ៉ាម​ចេញមកជាយូរថា លោកំនាគម្រោងសហការជាមួយនឹង​ក្រុមហ៊ុននេះ។

«មានការសាកសួរជាច្រើនអំពីការងារនាថ្ងៃអនាគតរបស់ G-Dragon ជាពិសេសទំនាក់ទំនងរបស់លោកជាមួយក្រុមហ៊ុនយើង បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតរបស់លោកកន្លងមក។ នោះហើយជាមូលហេតុដែលយើងចង់ជម្រាបជូនព័ត៌មាននេះជាមួយអ្នកទាំងអស់គ្នានៅថ្ងៃនេះ។

ជាងនេះទៅទៀត នេះគឺជាកន្លែងមួយដែល Kwon Ji Yong អ្នកដែលបាននឹងជួបពេលវេលាលំបាក អាចរៀបចំខ្លួនឡើងវិញ និងត្រឡប់មកចេញមុខជាសាធារណៈក្នុងនាមជាតារាចម្រៀងវិញ។ សូមលើកទឹកចិត្ត និងគាំទ្រទាំង Galaxy Corporation និង G-Dragon ដើម្បីឲ្យយើងបោះជំហានដ៏ល្អជាមួយគ្នានាពេលអនាគត។» នេះជាការលើកឡើងរបស់ Galaxy Corporation។

បន្ថែមពីលើនេះ Galaxy Corporation ក៏​បានព្រមានដល់អ្នកដែលមានគំនិតមិនល្អ និងបង្ហោះព័ត៌មានក្នុងន័យបង្ខូចកេរ្តិ៍ឈ្មោះ G-Dragon ដោយទុកឱកាសឲ្យពួកគេរហូតដល់ថ្ងៃទី ២៨ ខែធ្នូ ដើម្បីលុប ឬកែសម្រួលការបង្ហោះរបស់ពួកគេ កែតម្រូវព័ត៌មានមិនពិត និងលុប Post ទាំងឡាយណាដែលបរិហារកេរ្តិ៍។ ក្រោយ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ Galaxy Corporation នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ដោយ​គ្មាន​ការ​បន្ធូរបន្ថយដាច់ខាត។

លោក Cho Hae Hae នាយកប្រតិបត្តិ ក្រុមហ៊ុន Galaxy Corporation

ជាក់ស្ដែង កាលពីថ្ងៃទី ២០ ខែធ្នូ ផលិតកម្ម YG ក៏បានបញ្ជាក់ជាផ្លូវការដែរថា G-Dragon នឹងចាកចេញពីក្រុមហ៊ុនហើយ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo  

អត្ថបទពេញនិយម
អត្ថបទថ្មី