ចង់ដើរលេងឆ្លងឆ្នាំនៅសៀមរាប តើយើងទៅណាខ្លះ? ធ្វើអ្វីខ្លះ? នេះគឺជាចម្លើយ!

  • 2023-12-22 04:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លេចៗខ្លួន ជិតរំលង ១ឆ្នាំទៀតបាត់ទៅហើយ ខណៈថ្ងៃឆ្លងឆ្នាំថ្មីក៏កំពុងតែខិតជិតមកដល់ដែរ។ ប្រាកដណាស់ អ្នកទាំងអស់គ្នាប្រហែលជាបានរៀបចំគម្រោង សម្រាប់ដើរលេងថ្ងៃឆ្លងឆ្នាំរួចហើយ ប៉ុន្តែប្រសិនបើនៅ ក៏មិនថ្វីដែរ ព្រោះខាងក្រោមនេះគឺជាគន្លឹះខ្លះៗ សម្រាប់អ្នកចង់ដើរលេងឆ្លងឆ្នាំនៅសៀមរាប។

ទី១​៖ ជួលកង់ឬម៉ូតូជិះដើរលេង

រូបភាព៖ AMS

ការជិះកង់ និងម៉ូតូដើរលេងនៅក្នុងខេត្តសៀមរាប គឺជាការកម្សាន្តមួយដ៏ពេញនិយមរបស់ភ្ញៀវជាតិ និងអន្តរជាតិ ដោយយើងអាចជិះដើរលេងជុំវិញវង់តូច និងធំ, ជិះទស្សនាប្រាសាទ មើលព្រៃឈើធំៗ ក្រាស់ៗ ជាមួយបរិយាកាសត្រជាក់នៅតាមផ្លូវអង្គរធំ ជាដើម។

ទី២​៖ បាញ់ធ្នូលេងកម្សាន្ត

រូបភាព៖ Royal Archery Club - Cambodia

ចំពោះអ្នកដែលចង់លេង Activity ផ្សេងៗ ប្រហែលជាអាចពិចារណាការលេងបាញ់ធ្នូ នៅឯបន្ទាយជ័យ៨០២ (Royal Archery Club - Cambodia) បាន។ នៅទីនោះ អ្នកអាចលេងជាលក្ខណៈក្រុមគ្រួសារ, ជាមួយមិត្តភ័ត្តិ ឬ មនុស្សជាទីស្រលាញ់បាន។ បន្ទាយជ័យ៨០២ ក៏បានបន្ថែមជាមួយនឹងការកម្សាន្តបែបថ្មី ដូចជា ការជិះសេះលេងកម្សាន្តមើលទេសភាពស្អាតៗជុំវិញក្លឹបបន្ទាយជ័យ៨០២ ឬក៏អាចជិះសេះបណ្ដើរ​ និង បាញ់ធ្នូលេងកម្សាន្តបណ្ដើរបានផងដែរ។

ទី៣៖ កុំភ្លេចចូលទស្សនាភូមិព្រះដាក់

រូបភាព៖ Harbor Property

ភូមិនេះមានភាពល្បីល្បាញ និងជាភូមិគំរូដែលគ្រប់គ្នាតែងស្គាល់ ហើយមិនដែលរំលងទេ ពេលមកលេងខេត្តសៀមរាបម្តងៗ។ នៅទីនោះ ប្រជាជនលក់នូវវត្ថុអនុស្សាយរីយ៏ដែលផលិតដោយដៃផ្ទាល់ និង ជាពិសេសគឺអាហារប្រចាំក្នុងភូមិ រួមមានទាំង មាន់ដុត នំបញ្ចុក បាញ់ឆែវ និងអាហារឆ្ងាញ់ៗជាច្រើនទៀត។

ទី៤៖ ដើរលេងមើលទឹកធ្លាក់នៅភ្នំគូលែន

រូបភាព៖ ថ្មីៗ

បើនៅសល់ពេលខ្លះ យើងក៏អាចឆ្លៀតទៅកម្សាន្តនៅរម្មណីយដ្ឋានទឹកធ្លាក់ភ្នំគូលែនផងដែរ ដោយសារតែនៅទីនោះ យើងអាចទស្សនាទឹកធ្លាក់ ពើងតាខុ ព្រះអង្គធំ ស្រះដំរី ល្អាងប្រជៀវ និងកន្លែងផ្សេងៗទៀតផង។

៥៖ ដើរលេងកម្សាន្តពេលយប់

អំឡុងពេលចូលឆ្នាំ នៅតាមដងស្ទឹងសៀមរាប តែងតែមានការរៀបចំភ្លើងពណ៌គ្រប់កន្លែងនៅពេលយប់ ដែលអាចឲ្យយើងថតរូបលេងកម្សាន្ត ជិះទូកកម្សាន្តពេលយប់ និងដើរភ្លក់អាហារឆ្ងាញ់ៗនៅ Pub-Street, Temple, ផ្សារទំនើប Heritage, បឹងកាឡូ និង ផ្លូវ៦០ ជាដើម។

៦៖ កន្លែងស្នាក់នៅ

សម្រាប់ការស្នាក់នៅក្នុងខេត្តសៀមរាប យើងអាចមានជម្រើសច្រើន ប៉ុន្តែប្រសិនបើអ្នកកំពុងតែស្វែងរកកន្លែងស្នាក់នៅ ដែលផ្តល់ឲ្យនូវរបស់ប្រើប្រាប់ និងសេវាកម្មសព្វគ្រប់ ហើយចំណាយតិចទៀតនោះ អ្នកអាចពិចារណាលើ Velea at Rose Apple Square ដែលមានតម្លៃសមរម្យ ហើយធ្វើឲ្យយើងមានអារម្មណ៍ថា ដូចកំពុងស្នាក់នៅក្នុងផ្ទះខ្លួនឯងអីចឹង ជាមួយនឹងជម្រើសបន្ទប់ចំនួន ៣ ប្រភេទគឺ៖

បន្ទប់ STUDIO ROOM សម្រាប់អ្នកដើរលេងបែប Solo ម្នាក់ឯង

  • មានទំហំធំទូលាយ សរុប ៣២ម៉ែត្រការ៉េ
  • មានគ្រែធំ
  • មានតុសម្រាប់ធ្វើការ
  • មានផ្ទះបាយ
  • អាចស្នាក់នៅបាន ២នាក់

បន្ទប់គ្រែ១ (1 BEDROOM SUITE) សម្រាប់គូស្នេហ៍ ឬ ស្វាមីភរិយា

  • មានទំហំធមទូលាយ សរុប ៤៧ម៉ែត្រការ៉េ
  • មានយ៉រផ្ទះធំទូលាយ 1 សម្រាប់គយគន់ទេសភាព
  • អាចរៀបចំជាកន្លែងជប់លៀងខ្នាតតូច

បន្ទប់គ្រែ២ (2 BEDROOM SUITE) សម្រាប់អ្នកដើរលេងមានគ្នាច្រើន ជាលក្ខណៈជុំមិត្តភ័ក្តិ ឬគ្រួសារ

  • ទីធ្លាធំទូលាយ មានទាំងផ្ទះបាយ, តុអាហារ និង កន្លែងសម្រាប់ Chill
  • មានយ៉រផ្ទះធំទូលាយ 2
  • មានពន្លឺ និងខ្យល់ចេញ-ចូលល្អ

គួរបញ្ជាក់ឲ្យដឹងដែរថា Velea at Rose Apple Square ស្ថិតនៅក្នុងតំបន់ទីប្រជុំជន មិនឆ្ងាយប៉ុន្មានពី Pub Street ហើយក៏ងាយស្រួលធ្វើដំណើរ ទៅកាន់តំបន់អង្គរវត្ត ផងដែរ។ វាផ្តល់ឲ្យគ្រប់សេវាកម្មទាំងអស់ នៅក្នុងកញ្ចប់តម្លៃស្នាក់នៅតែមួយ ដូចជា ចំណត, សេវាកម្មសម្អាត និង ថែទាំ, Free Wi-Fi, កន្លែងហាត់ប្រាណ (Gym) និង អាងហែលទឹក ទៀតផង។

លើសពីនេះទៅទៀត នៅក្នុងបន្ទប់ស្នាក់នៅនិមួយៗ គឺ មានគ្រឿងសង្ហារឹមសម្រាប់ប្រើស្រាប់, បន្ទប់គេងស្អាត បន្ទប់ទឹកស្អាត, មានម៉ាស៊ីនបោកខោអាវ ហើយថែមទាំង មានសួនច្បារធំ អាចគយគន់ទេសភាព និងស្រូបយកខ្យល់អាកាស យ៉ាងស្រស់ស្រាយ តែម្តង៕

  • កក់ការស្នាក់នៅរបស់អ្នកនៅ Velea at Rose Apple Square ដោយផ្ទាល់តាមរយៈលេខទូរសព្ទ +855 11 881 115 នឹងទទួលបានការថែមជូន ១ យប់ដោយឥតគិតថ្លៃ! ស្នាក់នៅ Velea 4 យប់ ជាមួយតម្លៃត្រឹមតែ 3 យប់ប៉ុណ្ណោះ!
  • សម្រាប់ព័ត៌មានលម្អិតបន្ថែម អ្នកអាចចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ Rose Apple Square តាមរយៈ https://www.facebook.com/veleaatroseapplesquare ឬ គេហទំព័រ https://www.roseapplesquare.com/velea