រថយន្ត Toyota ដែលប្រើសាំងសុទ្ធ បន្តអស់ជីវិត ១ម៉ូឌែលទៀតហើយ
- 2023-12-25 04:13:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត Toyota ដែលប្រើសាំងសុទ្ធ បន្តអស់ជីវិត ១ម៉ូឌែលទៀតហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota បានប្រកាសបញ្ឈប់ការផលិតរថយន្ត Yaris Cross ដែលមានជម្រើសប្រើសាំងសុទ្ធទៀតហើយ ត្រឹមចុងឆ្នាំ២០២៣នេះ ដោយបន្សល់តែជម្រើស Hybrid មួយគត់។
ការសម្រេចនេះ បានធ្វើឱ្យ Yaris Cross ក្លាយជាម៉ូឌែលរថយន្ត Toyota ទី៣ ដែលលែងមានជម្រើសប្រើសាំងសុទ្ធ បន្ទាប់ពីម៉ូឌែល C-HR និង Camry ហើយនេះមិនរាប់បញ្ចូលម៉ូឌែល Prius ឡើយ។
ក្រុមហ៊ុន Toyota នឹងបញ្ឈប់ការផលិតរថយន្ត Yaris Cross ដែលប្រើសាំងសុទ្ធត្រឹមចុងខែធ្នូខាងមុខនេះ ដោយសារតែតម្រូវការច្រើនលើសលប់ទៅលើជម្រើស Hybrid ជាងជម្រើសប្រើសាំងសុទ្ធ នៅទូទាំងពិភពលោក។
បើតាមស្ថិតិក្នុងឆ្នាំ២០២២ បង្ហាញថា រាល់ការលក់ Toyota Yaris Cross ចំនួន៤គ្រឿងនៅលើទីផ្សារ ក្នុងនោះ ៣គ្រឿងហើយគឺជាជម្រើស Hybrid ដែលស្មើនឹង ៧៥%។
សូមរំលឹកថា កាលពីខែមុន ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្ត Sedan ដ៏មហាល្បីល្បាញ និងលក់ដាច់បំផុតគឺ Camry 2025 ជំនានទី៩ ដែលបានកែរាងថ្មីទាំងស្រុង។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺវាមកតែជាមួយជម្រើសប្រើ Hybrid តែមួយប៉ុណ្ណោះ។ ពេលនោះ Toyota បានបញ្ជាក់ថា ការសម្រេចចិត្តរបស់ខ្លួនដែលនាំយកតែម៉ាស៊ីន Hybrid មកដាក់លើ Camry 2025 នេះ គឺបង្ហាញថា ជាការព្រមទទួលយកបច្ចេកវិទ្យានេះមកប្រើ ក្នុងអំឡុងពេលប្រេងសាំងឡើងថ្លៃ ហើយក្រុមហ៊ុនក៏បានដឹងពីអារម្មណ៍អតិថិជនដែលត្រៀមខ្លួនទទួលយកម៉ាស៊ីន Hybrid ដែលបំពាក់លើរថយន្ត Sedan ស៊េរីថ្មីនេះដែរ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB