Suga ធ្លាប់ទម្លាយពីស្ថានភាពក្រុមឈានទៅរកផ្លូវបែកយូរហើយ តែមិនសូវមានអ្នកចាប់ភ្លឹក

  • 2023-12-29 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមឆ្នាំ ២០២៣ BTS ត្រូវ​បាន​បង្កើតរយៈពេល ១០ ឆ្នាំហើយ ដោយបានសាងរឿងអស្ចារ្យជា​ច្រើន​ឲ្យ K-Pop ពិសេស​លើកមុខមាត់អាស៊ី ឲ្យពិភពលោក ពិសេស​ប្រទេស​នៅលោកខាងលិចកាន់តែ​កោតសរសើរខ្លាំងឡើងៗ។ ប៉ុន្តែស្របពេល​ក្រុម​មានភាពជោគជ័យយ៉ាងណាក្ដី អ្នកគាំទ្រជាច្រើនសុទ្ធតែ​បាន​ជ្រាបស្រាប់ទៅហើយថាពួកគេ​ក៏ធ្លាប់មាន​គម្រោងចង់បំបែកក្រុមដែរ។

រម្លឹកកាលពីអំឡុងពេលនៃកម្មវិធី MAMA Awards ឆ្នាំ ២០១៨ នៅពេល​ដែល Jin ចាប់ក្បាលមេក្រូនិយាយថា ក្រុមបានគិតពីរឿងចង់បំបែកនោះ គ្រប់គ្នាមាន​ការភ្ញាក់ផ្អើលជា​ខ្លាំង។​ Jin ទម្លាយពីទុក្ខលំបាក អាស្រ័យដោយសមាជិកទាំងអស់សុទ្ធតែមាន​បញ្ហាប៉ះពាល់ផ្លូវចិត្ត និងជួបពេល​ដ៏តឹងតែងបំផុត។ ប៉ុន្តែអរគុណ​ដល់ការខិតខំមិនចោលគ្នា ពួកគេ​ពិតជា​អាច​ជម្នះឧបសគ្គទាំងអស់ដោយជោគជ័យ ថែម​ទាំងបន្តកាន់ដៃគ្នាសាងភាពល្បីល្បាញខ្លាំង​ឡើងៗថែម​មួយកម្រិត។

យ៉ាងណា​មិញ ស្ថិតក្នុងវីដេអូឯកសារ BTS Monuments: Beyond the star សមាជិកពូកែ​ខាង​រ៉េប​ប្រចាំក្រុមគឺ Suga បាន​ភ្ជាប់ស្ថានភាព​ទាំងអស់ដែលពួកគេជួប​ប្រទះ ទៅនឹង​មនោសញ្ចេតនា​នៃទំនាក់ទំនងបងប្អូន ហើយនេះគឺ វាសនាដែលត្រូវឈាន​ដល់ពេលបញ្ចប់ គ្មានអ្នកណាចង់ធ្វើជនចិត្តអាក្រក់ទេ តែគ្មានជម្រើសឡើយ។

តាមអ្វីដែល​បាន​និយាយមក វា​ប្រៀបដូចទៅ​នឹងអត្ថន័យបទ "Trivia: Seesaw” របស់ Suga ដែលចេញតាំងពីមុន Jin ប្រកាសពីក្រុម ហើយជាបទដែលគ្រប់គ្នា​គិតថាជាបទចម្រៀងបញ្ជាក់ពីស្នេហាបែកបាក់ ប៉ុន្តែបើស្ដាប់ឲ្យយល់ គឺអត្ថន័យបទចម្រៀងបញ្ជាក់ពីទំនាក់ទំនងក្រុមទេ ពោលគឺនៅអំឡុងពេល​ពួកគេ​ពិចារណាអំពីការបំបែកក្រុម។ ដូច្នេះ​មានន័យថា Suga ធ្លាប់បាន​ទម្លាក់តម្រុយពីស្ថានភាពក្រុមយូរមកហើយ។

ការ​រក​ឃើញ​ថ្មី​នេះ​ក៏​បាន​បន្ថែម ទាក់ទងនឹង​អារម្មណ៍​ជុំវិញ​ការ​សម្ដែង​ផ្ទាល់​របស់ Suga ក្នុង​បទ “Seesaw” លើឆាកប្រគំតន្ត្រីទោលរបស់​លោក។ ផ្ទុយទៅនឹងការរៀបចំការប្រគំតន្ត្រី Love Yourself នោះ Suga បានធ្វើកំណែទម្រង់បទចម្រៀងយ៉ាងរំជើបរំជួលក្នុង Concert D-DAY ជាមួយនឹងហ្គីតា។ ឯហ្គីតានេះ ក៏ត្រូវបានគេមើលឃើញថាមានពេញដោយហត្ថលេខា និងសារពីសមាជិក BTS ទាំងអស់ផងដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទថ្មី